ខ្ញុំបាទខេមរៈសិរីមន្តមានក្តីរំភើបរីករាយណាស់ពេលលឺសម្តេចតេជោមានប្រសាសន៍ថាមានវ៉ាក់សាំងការពារជំងឺកូវីតហើយខ្ញុំសូមចូលរួមថវិការចំនួន4,000,000៛ តាមលិទ្ធភាពជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដ៏ខ្ពង់ខ្ពស់ក្នុងការទិញថ្នាំវ៉ាក់សាំងជំងឺកូវីដ ១៩។ នេះបើយោងតាមតំព័រហ្វេសបុក តារាចម្រៀង ខេមរៈ សិរីមន្ត មុននេះបន្តិច។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការប្រកាសរបស់ តារាចម្រៀង ខេរមៈ សិរីមន្ត ធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។