ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យកាន់តែគគ្រឹកគគ្រេង ខ្មែរ ប៊ែវើរីជីស នឹងបង្កើតមហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស និងមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរប្រចាំប្រទេសចំនួន ៤ទីតាំង ធំៗ រយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា៖

ទីតាំងទី១ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស CAMBODIA BONDING CONCERT ដែលមានទីតាំងនៅបរិវេណកីឡដ្ឋានបាល់ទាត់ វាលបែកចាន ភូមិបែកចាន សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ចាប់ពីម៉ោង ៨យប់តទៅ។

ទីតាំងទី២ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស EXPREZ TOUR CONCERT ដែលរៀបចំនៅបរិវេណកីឡដ្ឋានបាល់ទាត់ខេត្តកំពត ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ចាប់ពីម៉ោង ៨យប់តទៅ។

ទីតាំងទី៣ មហាព្រឹត្តិការណ៍ប្រគំតន្រ្តី ទេសចរណ៍ខ្នាតយក្ស WURKZ TOUR CONCERT ដែលមានទីតាំងនៅ បរិវេណមណ្ឌលពាណិជ្ជកម្ម CCIC រាជធានីភ្នំពេញ ចាប់ពីម៉ោង ៧យប់តទៅ។

ទីតាំងទី៤ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស CAMBODIA WATER TOUR CONCERT អមជាមួយនឹងមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរប្រចាំប្រទេស ទឹកពិសាកម្ពុជា សេនាឯកគុនខ្មែរ ដែលមានទីតាំងនៅ ភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចាប់ពីម៉ោង ៨យប់តទៅ។

កុំភ្លេចចូលរួមទស្សនាកម្សាន្តដោយសេរី ដើម្បីចូលរួមអបអរសាទព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទាំងអស់គ្នា៕
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភលើកកម្ពស់វិស័យកីឡា និងវិស័យសិល្បៈធំបំផុតនៅកម្ពុជា!