បទ “អូសវ៉ាលី-OS VALI” របស់តារាចម្រៀងឯករាជ្យ លោក ឋានៈដែលកំពុងតែពេញនិយមខ្លាំង លើស្រទាប់យុវវ័យ ពិសេសនៅលើ បណ្ដាញសង្គមនោះ ពេលនេះបទចម្រៀង១បទនេះ បានចេញMV Versionស្រី បន្ថែមទៀតហើយ ច្រៀងដោយ កញ្ញា LDA White តារាចម្រៀង របស់Galaxy Navatra ស្ដាប់ហើយ ញ័រជើងចង់រាំតែម្ដង។

តាមប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា Galaxy Navatra បានទិញសិទ្ធិបទចម្រៀង”អូសវ៉ាលី-OS VALI” យកមកផលិតជាVersionស្រី ដោយឲ្យកញ្ញាLDA White ច្រៀង ដោយក្នុងនោះមាន ការកែប៉ារូខ្លះៗ ហើយច្រៀងជាចង្វាក់ញាក់។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា បទ”អូសវ៉ាលី-OS VALI” versionស្រី បានថតMV ជាមួយនឹងបច្ចេកទេសកម្រិតស្តង់ដានិងប្រើកាមេរ៉ាទំនើបទាន់សម័យ ចំណែក កញ្ញា LDA White បានតុបតែងខ្លួនមានភាពទាក់ទាញជាខ្លាំង។
សម្រាប់versionស្រី វា ពិតជាមានភាពទាក់ទាញជាខ្លាំង ត្បិតអីបទ ចម្រៀង១បទនេះ កំពុងតែផ្ទុះខ្លាំងស្រាប់ហើយនោះ ។ “អូសវ៉ាលី-OS VALI” នឹងជាទីពេញនិយម អ្នកចូលចិត្ដចង្វាក់ញាក់រាំសប្បាយនៅតាមក្លឹបកម្សាន្ត។
សូមស្ដាប់បទ “អូសវ៉ាលី-OS VALI”ទាំងអស់គ្នា៕




