MV ចម្រៀងដែលមានចំណងជើងថា « អូសវ៉ាលី » របស់ L-D-Aចេញមិនបានប៉ុន្មានផង ស្រាប់តែមានអ្នកល្បីៗជាច្រើនយកទៅReaction ទូទាំងប្រទេស ដែលធ្វើឱ្យ MV ចម្រៀងនេះកាន់តែផ្ទុះខ្លាំងនៅក្នុងវិស័យចម្រៀងខ្មែរ ។

កញ្ញា ហ៊ិន លីដា ឬ L-D-Aគឺជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នាងមិនត្រឹមតែផ្លាស់ប្តូរស្ទាយខ្លួនឯងថ្មីនៅក្នុង MV ចម្រៀង « អូសវ៉ាលី » នេះប៉ុណ្ណោះទេ នាងថែមទាំងបានផ្លាស់ប្តូរស្ទាយច្រៀង និងរាំរបស់ខ្លួនផងដែរ ដែលធ្វើឱ្យទស្សនិកជនចំណាំនាងស្ទើរពុំបាន ។ ស្របពេលដែលបទចម្រៀង « អូសវ៉ាលី » របស់ ហ៊ិន លីដា កំពុងផ្ទុះខ្លាំងក្នុងបណ្តាញសង្គម បានធ្វើឱ្យអ្នកបង្កើតមាតិកាក្នុងបណ្តាញសង្គមជាច្រើនបានយកបទចម្រៀងរបស់នាងទៅ Reaction កាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះនាងល្បីល្បាញថែមមួយកម្រិតទៀត ក្នុងនោះលោក សាវែន ក៏បានយកបទចម្រៀងរបស់នាងទៅ Reaction ផងដែរ ។
បទចម្រៀង « អូសវ៉ាលី » គឺជាបទចម្រៀងថ្មីរបស់ កញ្ញា ហ៊ិន លីដា នៅក្នុងផលិតកម្ម Galaxy Navatra ដែលបានទិញសិទ្ធបទចម្រៀងមកផលិតជា Version ស្រី និងឱ្យកញ្ញា ហ៊ិន លីដា ឬL-D-A ច្រៀងដោយផ្ទាល់ និងបានកែអត្ថន័យនៃបទចម្រៀង និងច្រៀងជាចង្វាក់ញាក់ ។ អ្នកដែលបានទស្សនា MV ចម្រៀងនេះហើយគឺលាន់មាត់សរសើរថា ប្លែក និងគួរឱ្យចាប់អារម្មណ៍គ្រប់ៗគ្នា ដោយសារតែបទចម្រៀង « អូសវ៉ាលី » ផលិតឡើងយ៉ាងសម្រិតសម្រាំង ជាមួយបច្ចេកទេសកម្រិតស្តង់ដា និង កាមេរ៉ាទំនើបទាន់សម័យ ។
កញ្ញា ហ៊ិន លីដា រំភើបចិត្តជាខ្លាំងនៅពេលដែលឃើញមានអ្នកយកបទចម្រៀងនាងទៅ Reaction ជាបន្តបន្ទាប់បែបនេះ ៕



