មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្សCambodia Bonding Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ហើយ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

កំពូលតារាចម្រៀងដែលនឹងសម្តែងរួមមានដូចជា ឧកញ៉ា ខេមរៈ សិរីមន្ត,លោក ខេម, លោក ខាន់ ជេមស៌ និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក គូម៉ា ,លោក ជុំ លីណូ, លោក Nak Fake,កញ្ញា L-D-A WHITE, កញ្ញា អ៊ុក សុវណ្ណារី,លោក វង្ស ថាណាន់, លោក ពូ, លោក រ៉ន គឹមសន និង លោក Vin Trapz។
ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2024 រហូតដល់ថ្ងៃទី01 ខែធ្នូ ឆ្នាំ2024នេះ ដែលមានទីតាំងនៅតារាងបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីម៉ោង 08យប់ដល់ម៉ោង11យប់ ។
ក្រៅ ពីការប្រគំតន្ត្រី របស់តារាចម្រៀង ដែល បានរៀបរាប់ ខាងលើ ក៏មានអមមកជាមួយការសម្ដែងshowពិសេសៗ ដើម្បីបង្កើនភាពសប្បាយរីករាយ នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៌ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕





