(ភ្នំពេញ)៖ កីឡាប្រដាល់គុនខ្មែរ កាន់តែហ៊ឹកហ៊ាក់ចេញប្រកួតនៅក្រៅប្រទេសជាបន្តបន្ទាប់ ក្រោមការឧបត្ថម្ភយ៉ាងពេញទំហឹងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលស្គាល់ថាជាក្រុមហ៊ុនផលិតភេសជ្ជៈលំដាប់លេខ១ក្នុងស្រុក Made in Cambodia និងជាក្រុមហ៊ុនឧបត្ថម្ភវិស័យកីឡាគ្រប់ប្រភេទច្រើនជាងគេនៅកម្ពុជា។

ក្នុងពិធីសន្និសីទសារព័ត៌មាន នាថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសទទួលរ៉ាប់រងទាំងស្រុងកីឡាករគុនខ្មែរចំនួន ៣រូប គឺ ធីម សៀងហៃ, មឿន សុខហ៊ុច និង នួន ស្រីភីន ចេញទៅប្រកួតដណ្ដើមខ្សែក្រវាត់នៅទីក្រុងប៉ារីស ប្រទេសបារាំងនាពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះផងដែរ អ្នកឧកញ៉ា លាង ម៉េង បានលើកឡើងច្បាស់ៗថា កីឡាករទាំងអស់ ចាំបាច់ត្រូវហ្វឹកហាត់បំពេញចន្លោះខ្វះខាត និងអភិវឌ្ឍសមត្ថភាព បច្ចេកទេសរបស់ខ្លួនឱ្យកាន់តែខ្លាំង ដើម្បីត្រៀមខ្លួនពេញលេញទៅប្រកួតនៅក្រៅប្រទេស។
ខ្មែរ ប៊ែវើរីជីស ដើរតួយ៉ាងសំខាន់ជាស្មាបង្អែកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ និងតែងតែមានវត្តមានឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍កីឡាធំៗ មិនត្រឹមតែប៉ុណ្ណោះ ខ្មែរ ប៊ែវើរីជីស បានបង្កើតសង្វៀនប្រដាល់គុនខ្មែររីកសាយគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស ក្នុងការជួយគាំទ្រកីឡាករឱ្យមានឱកាសបណ្តុះសមត្ថភាព និងអាចសម្រួលដល់ជីវភាពរបស់កីឡាករ គ្រូបង្វឹក រួមទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ឱ្យកាន់តែប្រសើរផងដែរ។

គាំទ្រខ្មែរ ប៊ែវើរីជីស លើកកម្ពស់វិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា!
វ៉ាយឃីងស៍ រួមគ្នាសាងស្នាដៃខ្មែរនៅឆាកអន្តរជាតិខ្លាំងជាងគេ!
វ៉ាយឃីងស៍ ថាមពលដ៏ខ្លាំងក្លា!


