បង្គ្រប់លុយចូលរោងការ ដឹកដៃគូដណ្ដឹងមកគាស់រង្វាន់! ដូចប្រាថ្នាស្រាប់តែគាស់បាន $8888 ពីភេសជ្ជៈប៉ូវកម្លាំង ដាហ្ស បង្កើតសុភមង្គលជាជីវិតគូ។ ពិតជាដៃលាភ ដៃសំណាង គូដណ្តឹងស្រី មានឈ្មោះថា ខា សុលឹម រស់នៅខេត្តកំពង់ធំ បានតស៊ូតម្រង់ជួរជាមួយមហាជនរាប់ពាន់នាក់ ហើយគាស់បានលាភធំ ឈ្នះទឹកប្រាក់ $8888 ពីភេសជ្ជៈប៉ូវកម្លាំង ដាហ្ស នៅខណ្ឌកំបូល ភ្នំពេញ។ នៅថ្ងៃ ១៥ ធ្នូនេះដែរ ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស ក៏រកបានអ្នកឈ្នះរង្វាន់ធំម្នាក់ទៀតឈ្មោះ ទាក សំណាង រស់នៅខេត្តស្វាយរៀង ជាអ្នករត់តុតុ បានបង្ហាញអារម្មណ៍រំភើប និងអរគុណខ្លាំងដល់ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស ដែលបានផ្ដល់ឱកាសផ្លាស់ប្ដូរជីវភាពជាមួយទឹកប្រាក់ $8888។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មិនត្រឹមតែផ្ដល់ទំនុកចិត្ត គុណភាពផលិតផល ដល់អតិថិជនខ្លួនប៉ុណ្ណោះទេ ជាការតបស្នងនូវសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកពីអតិថិជនទូទាំងប្រទេស ក្រុមហ៊ុនបានផ្ដល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ដៃអតិថិជនរបស់ខ្លួនជារៀងរាល់ខែដោយយុត្តិធម៌ និងភាពច្បាស់លាស់បំផុត។ ចំពោះអ្នកដែលមិនបានមកគាស់ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស នៅកំបូល កាលពីថ្ងៃទី ១៥ធ្នូ បងប្អូនអតិថិជន អាចគាស់យកប្រាក់រង្វាន់មហាលាភជាច្រើនសន្ធឹកសន្ធាប់ នៅតាមធុងទឹកកក និងតូបលក់នៅក្នុងទីផ្សារទូទាំងប្រទេស។ ដាហ្ស ភេសជ្ជៈប៉ូវកម្លាំងខ្លាំងលេខ ១។






