នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ ខាងមុននេះ ក្រុមហ៊ុន CheckinMe នឹងប្រារព្ធពិធីប្រគល់រង្វាន់ប្រចាំឆ្នាំ២០២៤ ដែលជាការអបអរសាទរមហាសន្ដិភាពសំខាន់ៗរបស់ក្រុមហ៊ុន និងការទទួលស្គាល់ព្រមទាំងកោតសរសើរលើការខិតខំប្រឹងប្រែងរបស់បុគ្គលិកនាយកដ្ឋាន និងអ្នកពាក់ព័ន្ធ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់របស់ភ្ញៀវកិត្តិយស VIP, ទីប្រឹក្សា និងក្រុមប្រឹក្សាភិបាលជាច្រើនរូបដោយផ្តោតលើការអបអរសាទរសមិទ្ធផល និងការលើកទឹកចិត្តនៅក្នុងក្រុមហ៊ុន។
CheckinMe មានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញអ្នកចូលរួមទាំងអស់គ្នាមកកាន់ការអបអរសាទរសមិទ្ធផលដ៏វិសេសវិសាលប្រចាំឆ្នាំ២០២៤នេះ។ ថ្នាក់ដឹកនាំ CheckinMe ពិតជាមានមោទនភាពសម្រាប់ការជំនះឧបសគ្គទៅលើការផ្ដល់សេវាកម្មប្រើប្រាស់បច្ចេកវិទ្យាជូនអតិថិជនទូទាំងខេត្ត-ក្រុងដែលទទួលបានលទ្ធផលទ្វេដង ព្រមទាំងការបើកដំណើរការប្រកបដោយជោគជ័យនៃផលិតផលរបស់យើងនៅក្នុងប្រទេសឡាវផងដែរ។ នេះជាសេចក្ដីបង្ហាញពីការលះបង់ ការខិតខំប្រឹងប្រែង និងការរួមចំណែកដ៏ពិសេសរបស់បុគ្គលិក នាយកដ្ឋាន និងដៃគូដ៏មានតម្លៃរបស់យើង ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញភាពជោគជ័យទាំងនេះ។
គោលបំណង៖
• ការទទួលស្គាល់ និងវាយតម្លៃខ្ពស់៖ ដើម្បីទទួលស្គាល់ជាផ្លូវការ និងបង្ហាញពីការដឹងគុណចំពោះលទ្ធផលការងារ និងការរួមចំណែកឆ្នើមរបស់បុគ្គលិក នាយកដ្ឋាន និងអ្នកពាក់ព័ន្ធ។
• ការលើកទឹកចិត្ត៖ លើកទឹកចិត្តបុគ្គលិកដោយអបអរសាទរភាពជោគជ័យ និងជំរុញបរិយាកាសការងារប្រកបដោយភាពវិជ្ជមាន និងកោតសរសើរ។
• ពង្រឹងវប្បធម៌ក្រុមហ៊ុន៖ ពង្រឹងគុណតម្លៃក្រុមហ៊ុន កសាងមិត្តភាព និងពង្រឹងចំណងមិត្តភាពរវាងបុគ្គលិក និងអង្គការ។
• ការទទួលស្គាល់ជាសាធារណៈ៖ ទទួលស្គាល់ជាសាធារណៈ និងកោតសរសើរចំពោះការរួមចំណែករបស់បុគ្គល និងក្រុម ទាំងក្នុង និងក្រៅប្រទេស។
• បណ្តាញទំនាក់ទំនង៖ ផ្តល់ឱកាសក្នុងការបង្កើនទំនាក់ទំនងថ្មីៗទាំងក្នុងបរិយាកាសការងារ អតិថិជន និងអ្នកជំនាញជាច្រើន៕