ក្រោមកិច្ចសហការយ៉ាងស្អិតរមួតរវាងភេសជ្ជៈប៉ូវកម្លាំង វើក និងស្ថានីយទូរទស្សន៍ ថោន WURKZ សេនាគុនខ្មែរយ័ន្ត ៨ទិស ដែលបានប្រព្រឹត្តនៅថ្ងៃទី១៥ ធ្នូ ២០២៤ នៅមុខផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានក្លាយជាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ល្បីកក្រើកនៅក្នុងប្រទេស និងជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រដាល់គុនខ្មែររបស់ប្រទេសកម្ពុជា ដែលបានវាស់វែងសមត្ថភាព បច្ចេកទេស ជាមួយកីឡាករមកពីប្រទេសម៉ុងហ្គោលី។
ខ្មែរ ប៊ែវើរីជីស ដែលមានភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ជាក្រុមហ៊ុនគំរូ ដែលមានគោលជំហច្បាស់លាស់ ចេញមុខគាំទ្រឧបត្ថម្ភយ៉ាងច្រើនសន្ធឹងសន្ធាប់ក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរខ្នាតជាតិ និងអន្តរជាតិជាច្រើន ដើម្បីលើកតម្កើងមរតកក្បាច់គុនបុរាណខ្មែរអោយកាន់តែរីកមុខរីកមាត់។ ជាពិសេស ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ដៃផ្ទាល់របស់កីឡាករសរុបប្រមាណ ៥០នាក់ ជារៀងរាល់ខែ គឺដើម្បីលើកកម្លាំងចិត្តកីឡាករឱ្យ ខិតខំហ្វឹកហាត់ ដើម្បីបង្កើតកេរ្តិ៍ឈ្មោះសម្រាប់សាមីខ្លួនផ្ទាល់ ក៏ដូចជាក្បាច់គុនខ្មែរឱ្យកាន់តែល្បីសុះសាយ។ នៅអំឡុងពេលប្រកួតនេះផងដែរ ដើម្បីអបអរស្នាដៃដណ្តើមបានជ័យជំម្នះពីកីឡាករម៉ុងហ្គោលី អ្នកលេងកែងពូថៅ ធឿន ធារ៉ា បានទទួលប្រាក់ឧបត្ថម្ភលើកទឹកចិត្តប្រមាណ ២៨លានរៀល ដែលក្នុងនោះ ទឹកប្រាក់ចំនួន១២លានរៀល ក៏បានផ្តល់ជូនដោយលោកអ្នកឧញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
ខ្មែរ ប៊ែវើរីជីស បានបង្កើតសង្វៀនប្រកួតប្រដាល់គុនខ្មែររីកសុះសាយទូទាំងប្រទេស និងច្រើនជាងគេប្រចាំសប្ដាហ៍ រួមជាមួយសន្ទុះការគាំទ្រ និងកោតសរសើរពីមហាជន។ ក្រុមហ៊ុនបានស្វះស្វែងបង្កើតឱកាស ក៏ដូចជានាំមកនូវការប្រកួតកីឡាប្រដាល់ខ្នាតអន្តរជាតិធំៗ ដើម្បីផ្ដល់ឱកាសសម្រាប់ការផ្លាស់ប្ដូរបច្ចេកទេស និងបទពិសោធន៍ដល់កីឡាករ។ ជាក់ស្តែង ការប្រកួត WURKZ សេនាគុនខ្មែរយ័ន្ត ៨ទិស រវាងប្រទេសកម្ពុជា និងប្រទេសម៉ុងហ្គោលីនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយ កីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើន និងមានប្រជាប្រិយភាពកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។
ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកអ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែមានឆន្ទៈជំរុញអត្តសញ្ញាណជាតិបង្ហាញទៅពិភពលោក ដើម្បីលើកស្ទួយវិស័យធំៗនៅកម្ពុជា ព្រមទាំងបានវិនិយោគអស់រាប់រយលានដុល្លារលើគ្រឿងចក្រទំនើប បច្ចេកវិទ្យាចុងក្រោយពីសហគមន៍អឺរ៉ុប និងបញ្ជាច្រវាក់ផលិតកម្មទាំងមូលដោយវិស្វករជំនាញដែលជាកូនខ្មែរ រហូតទទួលបានផលិតផល «Made In Cambodia» ស្តង់ដារពិភពលោក។ ឆ្លៀតក្នុងឱកាសដ៏កម្រនេះផងដែរ អ្នកឧកញ៉ា លាង ម៉េង ក៏បានជូនក្រមាខ្មែរ ដែលទើបតែត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) ទៅកាន់កីឡាករកម្ពុជា និងកីឡាករម៉ុងហ្គោលី ដើម្បីជាការទទួលស្វាគមន៍ និងបង្ហាញពីមោទនភាពខ្មែរ។
គាំទ្រខ្មែរ ប៊ែវើរីជីស លើកកម្ពស់វិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា!
WURKZ ជួយគុនខ្មែរច្រើនជាងគេ និងដំបូងគេបង្អស់!
WURKZ បង្កើនថាមពលឥតឈប់ឈរ!