បទចម្រៀង”កុំរាំកៀកគ្នា” និពន្ធបទភ្លេងនឹងសម្រួលតន្ត្រីដោយ Sovath Sareyvothដែលត្រូវបានគេស្គាល់ថាជាកូនប្រុសបង្កើត របស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ កំពុងតែទទួលបានគាំទ្រជាច្រើនលើបណ្ដាញសង្គម មិនត្រឹមតែយុវវ័យទេ សូម្បីតែភរិយារបស់លោកក៏អត់ទ្រាំមិនបាន គ្រលែងចង្កេះរាំលេងជាមួយប្ដីឡើងម៉ាអស់ដៃ។
បទចម្រៀង”កុំរាំកៀកគ្នា” និពន្ធ melody និពន្ធទំនុកច្រៀង: ទុយ ច័ន្ទមុនី , និពន្ធបទភ្លេង នឹងសម្រួលបទភ្លេងដោយ Sovath Sereyvuth។ បទចម្រៀងមួយបទនេះ ក្រៅពីសម្រាប់បម្រើអារម្មណ៍ឲ្យប្រិយមិត្តរាំងលេងសប្បាយប៉ុណ្ណោះទេ ថែមតាំងមានខ្លឹមសារអប់រំ ពីការរក្សាគម្លាតសុវត្ថិភាព ស្រប់ពេលដែលបច្ចុប្បន្នពិភពលោកកំពុងដែលទទួលរងនៅការរីករាលដាល ដោយជំងឺដ៏កាច សាហាវកូវីដ១៩នេះ។
ចង់ដឹងថា ប្រពន្ធរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ គ្រលែងចង្កេះជាមួយស្វាមី ឡូយយ៉ាងណាតោះ!សូមទស្សនាទាំងអស់គ្នា៖