ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរវប្បធម៌កម្ពុជា ចិន និងអបអរសាទរ “បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” ឆ្នាំ២០២៥ ដ៏ធំ និងលើកដំបូង នៅកម្ពុជា រយៈពេល ២ថ្ងៃ នាផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិកាតំណាង ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន, លោកជំទាវ លី សុខឆេង នាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង រួមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ក្រុមហ៊ុនម្ចាស់ឧបត្ថម្ភនានា និងបណ្ដាថ្នាក់ដឹកនាំសារព័ត៌មាន ដែលជាដៃគូរសហការផ្សព្វផ្សាយ ក្រោមការសម្របសម្រួល និងរៀបចំឡើងព្រឹត្តិការដោយសារព័ត៌មានត្នោត (Tnot App) ជាពិសេសទទួលការគាំទ្រដោយផ្ទាល់ពីស្ថានទូតចិនប្រចាំនៅកម្ពុជា ។
ព្រឹត្តិការណ៍នេះ ក៏មានកម្មវិធីសម្តែងប្រពៃណីរបស់បុណ្យចូលឆ្នាំថ្មីចិនដ៏សម្បូរបែប ដូចជាការសម្តែងរបាំនាគ ម៉ុងសាយ សិល្បៈប្តូរមុខ កំសៀវមាត់វែង និងការលេងពិណបុរាណចិនជាដើម។
ព្រឹត្តិការណ៍ដ៏ពិសេស រៀបចំជាលើកដំបូងនៅកម្ពុជានេះ ក៏មានរៀបចំការកម្សាន្ត”ជញ្ជាំងអាំងប៉ាវចូលឆ្នាំថ្មីចិន” ដែលរៀបចំឡើងយ៉ាងជាពិសេស អនុញ្ញាតជូនជនរួមជាតិចិន និងពលរដ្ឋខ្មែរ ដែលអញ្ជើញមកដើរផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល អាចសរសេរពាក្យជូនពរឆ្នាំថ្មី ហើយអាចប្តូរយកអាំងប៉ាវ(ចំនួនទឹកប្រាក់មិនទៀង អាស្រ័យលើសំណាង~ )។ ជាពិសេសជញ្ជាំង ពណ៌ ក្រហម និង ពាក្យ ជូនពរ នាំ មកសេចក្តីសុខនិង ភាព រីករាយក្នុងឆ្នាំថ្មី សូមស្វាគមន៍ជនរួមជាតិចិន និងពលរដ្ឋកម្ពុជាទាំងអស់ចូលរួម!

កុំភ្លេចអញ្ជើញមក ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ចូលរួមលេងការកម្សាន្តក្នុងម្មវិធីផ្លាស់ប្ដូរវប្បធម៌ និងអបអរសាទរ “បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន” ឆ្នាំ២០២៥ សប្បាយៗដោយមិនគិតប្រាក់។ ជាពិសេស សាកល្បងទទួលយកបទពិសោធន៍ផ្លាស់ប្ដូរវប្បធម៌ប្រពៃណីជនជាតិចិន ដូចជាមានការធ្វើផ្លិតជ្រលក់ពណ៌ ដែលជាវប្បធម៌អរូបីរបស់ចិន ការស្លៀកសំលៀកបំពាក់ក្នុងរាជវង្សហាន ជញ្ជាំងផ្ញើសារជូនពរ ស្តង់លេងអុកបំពាក់ដោយមនុស្សយន្តAI អ្នកក៏អាចលេងអុកជាមួយនឹងមនុស្សយន្តដោយផ្ទាល់ទៀតផង។ ជាពិសេស ភ្ញៀវដែលចូលរួមក៏អាចចូលរួមឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ និងឈ្នះម៉ាស្កូតពស់សំណាងដែលធ្វើឡើងដោយសារព័ត៌មានត្នោត ហើយក៏មានអំណោយតូចៗដ៏ប្រណិតផ្សេងទៀតកំពុងរង់ចាំអ្នក!
ទស្សនាការសម្តែងប្រពៃណី ទស្សនាទីផ្សារឆ្នាំថ្មី ទទួលយកបទពិសោធន៍ពីបេតិកភណ្ឌវប្បធម៌អរូបី រីករាយជាមួយម្ហូបចិននិងខ្មែរ នៅប្រទេសកម្ពុជាក៏អាចចូលរួមក្នុងសកម្មភាពអបអរឆ្នាំថ្មីបានដែរ! ព្រឹត្តិការណ៍ចិនដ៏រ៉ូមែនទិកកំពុងរង់ចាំអ្នក!
កម្មវិធីអបអរសាទរចូលឆ្នាំថ្មីប្រពៃណីចិន រៀបចំឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមករាឆ្នាំ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល៕
























