ធនាគារ ព្រីនស៍ និង ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានសម្ពោធជាផ្លូវការនូវភាពជាដៃគូអាជីវកម្មប៊េងកាសួរេន នៅថ្ងៃទី 11 ខែ មករា ឆ្នាំ 2025 ដើម្បីបង្កើនភាពងាយស្រួល និងសុវត្ថិភាពនៃផ្នែកហិរញ្ញវត្ថុសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធជាផ្លូវការនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាការចាប់ផ្តើមនៃការសហការ និងផ្តោតលើការផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដែលអាចបំពេញតម្រូវការជាក់លាក់នៅក្នុងទីផ្សារកម្ពុជា។

ភាពជាដៃគូនេះបានអនុញ្ញាតឱ្យធនាគារ ព្រីនស៍ ក្នុងការពង្រីកការផ្តល់ជូនរបស់ខ្លួន ដែលរួមបញ្ចូលសេវាធានារ៉ាប់រងទូទៅទៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុរបស់ខ្លួន។ នេះជាការរួមបញ្ចូលគ្នារវាងមូលដ្ឋានគ្រឹះសេវាធនាគារដ៏រឹងមាំរបស់ធនាគារ ព្រីនស៍ ជាមួយនឹងជំនាញធានារ៉ាប់រងដ៏ទូលំទូលាយរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលកិច្ចសហការនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងផ្តល់ជូនអតិថិជននូវដំណោះស្រាយដ៏រលូន និងច្រកចេញចូលតែមួយសម្រាប់តម្រូវការសេវាធនាគារ និងសេវាធានារ៉ាប់រងរបស់ពួកគាត់។
លោក ឡុយ កុកស៊ូន ប្រធាននាយកប្រតិបត្តិនៃ ធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “កិច្ចសហការរបស់យើងជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ប្រៀបបានជាពេលវេលាដ៏សំខាន់មួយ ក្នុងការប្តេជ្ញាចិត្តរបស់យើង ដែលបន្តផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មហិរញ្ញវត្ថុរួម និងងាយស្រួលប្រើប្រាស់ជាងគេ។ ភាពជាដៃគូនេះ អាចពង្រីកការផ្តល់ជូនរបស់យើង ជាមួយផលិតផលហិរញ្ញវត្ថុដ៏អស្ចារ្យជាងមុន ដែលអាចការពារអតិថិជនរបស់យើងពីភាពមិនប្រាកដប្រជានៃជីវិត និងជំរុញការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួលសាមញ្ញជាងមុន។ តាមរយៈការរួមបញ្ចូលរវាងសេវាកម្មធនាគាររបស់ធនាគារ ព្រីនស៍ និងដំណោះស្រាយធានារ៉ាប់រងទូទៅជាទីជឿទុកចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ នេះជាការត្រួសត្រាយផ្លូវសម្រាប់អនាគតហិរញ្ញវត្ថុកាន់តែមានសុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជនរបស់យើង។”

ស្រមៃទៅដល់អនាគតហិរញ្ញវត្ថុដែលអ្នកអាចទៅដល់ ជាមួយនឹងផលិតផលប្រកបដោយភាពច្នៃប្រឌិតរបស់ធនាគារ ព្រីនស៍ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់តែអ្នក។ ដូចជា “គម្រោងសន្សំឆ្លាត” និង “គម្រោងសន្សំឆ្លាត បៀលដឺ” របស់យើង ផ្តល់ជូនអតិថិជននូវជម្រើសនៃការសន្សំផ្ទាល់ខ្លួន ដើម្បីធានាបាននូវអនាគត និងសន្តិភាពផ្លូវចិត្តរបស់អ្នក ជាមួយកញ្ចប់ធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្តដ៏ទូលំទូលាយ ពីដៃគូធានារ៉ាប់រង ហ្វតតេ របស់យើង។ មិនថា ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់គណនីបុគ្គល ឬគណនីអាជីវកម្មនោះទេ សុទ្ធតែបានរួមបញ្ចូលទាំងសេវាកម្មហិរញ្ញវត្ថុ និងទាំងការការពារផ្នែកវេជ្ជសាស្ត្រ ដែលបានបង្កើនប្រណីតភាព និងភាពល្អប្រសើរថែមទៀតទៅលើផលិតផលទាំងនេះ។ ជាមួយធនាគារ ព្រីនស៍ អ្នកមិនត្រឹមតែទទួលបានសេវាធនាគារប៉ុណ្ណោះទេ – ប៉ុន្តែក៏កំពុងកសាងអនាគតដ៏មានសុវត្ថិភាពជាងមុន។
សេវាធានារ៉ាប់រងទូទៅដែលយើងបានបន្ថែមថ្មីទៅក្នុងកម្រងផលិតផលរបស់ធនាគារ ព្រីនស៍ បានផ្តល់ជូនអតិថិជននូវភាពសន្តិភាពផ្លូវចិត្ត តាមរយៈការធានារ៉ាប់រងទាំងទ្រព្យសម្បត្តិ ទាំងសុខភាព និងអាយុជីវិត ដោយដឹងថា ពួកគាត់ត្រូវបានការពារគ្រប់ស្ថានភាពក្នុងជីវិត។ យុទ្ធសាស្ត្រភាពជាដៃគូនេះ មានគោលបំណងក្នុងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់អតិថិជនបុគ្គល និងអតិថិជនអាជីវករនៅទូទាំងប្រទេសកម្ពុជា ដោយគាំទ្រដល់សុខុមាលភាពយូរអង្វែងសម្រាប់ពួកគាត់។

លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយកនៃ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូនេះថា “ការចុះហត្ថលេខាជាផ្លូវការជាមួយធនាគារ ព្រីនស៍ បានបង្ហាញពីឱកាសដ៏គួរឱ្យរំភើបមួយ សម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួន ក្នុងការនាំយកផលិតផលធានារ៉ាប់រងដ៏មានគុណភាពខ្ពស់ និងច្រើនប្រភេទទៅក្នុងទីផ្សារកម្ពុជា។ គោលដៅរបស់យើង គឺដើម្បីបញ្ជ្រៀតសេវាធានារ៉ាប់រងសំខាន់ៗ និងងាយស្រួលប្រើប្រាស់ ទៅដល់ប្រជាជនកម្ពុជាទាំងអស់ ដោយជួយឲ្យពួកគាត់ក្នុងការការពារគ្រួសារ ទ្រព្យសម្បត្តិ និងអនាគតជាមួយនឹងការធានារ៉ាប់រងដ៏ល្អបំផុត។”
ភាពជាដៃគូយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើង ដើម្បីកំណត់នូវស្ថានភាពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាឡើងវិញ ដោយផ្តល់ជូននូវការសហការយ៉ាងរលូនរវាងសេវាធនាគារ និងសេវាធានារ៉ាប់រង តាមរយៈការពង្រឹងការប្តេជ្ញាចិត្តរបស់ធនាគារ ព្រីនស៍ ចំពោះការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុ និងការផ្តល់អំណាចដល់ប្រជាជនកម្ពុជាក្នុងការកសាងអនាគតហិរញ្ញវត្ថុរបស់ពួកគាត់ប្រកបដោយទំនុកចិត្តកាន់តែខ្ពស់។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់សាខាធនាគារ ព្រីនស៍ ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈលេខ 1800 20 8888 (ឥតគិតថ្លៃ)៕
សម្រាប់ចម្ងល់ក្នុងការសាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
លោក Ngow Evan
តួនាទី៖ នាយកប្រតិបត្តិធនធានមនុស្ស និងវប្បធម៌
ធនាគារ ព្រីនស៍ ម.ក
លេខទូរសព្ទ៖ +855 96 729 1111
អ៊ីមែល៖ [email protected]









