លោក ហ៊ុយ យ៉ាឡេង អ្នកនិពន្ធ និងដឹកនាំរឿង បានសម្រេចប្ដូរឈ្មោះផលិតកម្ម “មាតុចក្រ” ទៅជា “កថា ជ័យ” វិញហើយ ដោយលោកធ្វើនេះ គឺតាមសម្ដេចព្រះគ្រូលោកបានប្រាប់
លោក ហ៊ុយ យ៉ាឡេង ប្រាប់ថា អោយប្ដូរឈ្មោះចាស់ចេញ ព្រោះឈ្មោះនោះ មិនអាចជ័យកិច្ចការសិល្បៈរបស់លោកបានឡើយ។ “ដូរឲ្យត្រូវបង លោកគ្រូលោកឲ្យដូរ ព្រោះឈ្មោះ មាតុចក្រហ្នឹង ជាសេនាដៃស្ដាំរបស់ព្រះអង្គជ័យវរ្ម័នទី៧ ជាមេទ័ព អីចឹងគាត់រវល់ និងមិនអាចមករវល់ជាសិល្បៈទេ គឺគាត់បានតែរឿងច្បាំង រឿងសឹកសង្គ្រាមអីប៉ុណ្ណោះ”។
យ៉ាងណា លោកថា មាតុចក្រ ដើរមកចំណុចរាល់ថ្ងៃនេះ សេនាដៃស្ដាំរបស់ព្រះបាទជ័យវរ្ម័នទី៧នេះ បានត្រួសត្រាយផ្លូវឲ្យច្រើនដែរ។ លោកមិនបានបញ្ជាក់ឡើយថា គ្រូរបស់លោកជានរណា ប៉ុន្តែលោកថា បានសម្រេចដូរតាមការចង្អុលបង្ហាញរបស់គ្រូរូបនោះ ដោយយកឈ្មោះថ្មីថា “កថាជ័យ” ព្រោះ អ្នកមកក្រោយនេះ មានជំនាញផ្នែកសិល្បៈតែម្ដង។ ធ្វើបែបនេះ ដើម្បីអោយក្រុមហ៊ុនរីកចម្រើនរហ័ស ដូចសម័យមហានគរ។ សម្ដេចព្រះគ្រូលោកបានផ្ដាំ។
លោក
ហ៊ុយ យ៉ាឡេង បានពន្យល់បន្ថែមថា
“កថាជ័យ
គ្រប់គ្រងដោយបារមី
ព្រះអង្គគណេស
ដែលជាព្រះគ្រូតំណាងអោយផ្នែកសិល្បៈតែម្ដង
ក្រោមការឃុំគ្រងពីព្រះអង្គជ័យវរ្ម័នទី៧
និងព្រះម៉ែឥន្រ្ទទេវី
និងព័ទ្ធជុំវិញទៅដោយព្រះមាតាព្រះបិតាស្តេចនាគ
អមដោយទឹកមន្តត្រជាក់ត្រជុំដូចទឹកអម្រឹត
កថាជ័យ នឹងបម្រើផ្លូវលោក
អភិវឌ្ឃន៍ផ្លូវលោក
អោយរីកចម្រើនដូចមហានគរលើផ្នែកសិល្បៈទាំង៧”។
ផលិតកម្ម “មាតុចក្រ” ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៣ ដែលគិតមកដល់ពេលនេះមានរយៈពេល ៦ឆ្នាំមកហើយ។ រយៈពេលនេះ មាតុចក្រ បានផលិតភាពយន្តបានចំនួន ៥រឿងរួមមាន៖ រឿង “អាព្រឿងងាប់ហើយ” “អាកុកអាច្រវា” “វិកលចរិត” “ធ្មប់” និងរឿង “ទារុណកម្មខ្មោច”៕