កាលពីព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានរៀបចំនូវកម្មវិធីបើកលក់គម្រោង “ភូមិខ្មែរអ្នកធ្វើ” ដំបូងបំផុតដែលមានអ្នកចូលរួមពីភ្ញៀវកិត្តិយស តំណាងស្ថាប័នគាំទ្រ និង អាជីវកម្មខ្មែរ រាប់រយ នាក់ ដែលសុទ្ធសឹងតែជាអាជីវកម្ម ផលិតករ ដែលកំពុងផលិត និង លក់ផលិតផលខ្មែរសុទ្ធ ដើម្បីធ្វើបទបង្ហាញពិសេសពីគម្រោង “ភូមិខ្មែរអ្នកធ្វើ” ដែលជាគម្រោងផ្សារផលិតផលខ្មែរ ដំបូងគេ និង ធំជាងគេនៅកម្ពុជា។

លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល មានប្រសាសន៍ថាគម្រោង “ភូមិខ្មែរអ្នកធ្វើ” មិនមែនគ្រាន់តែជាកន្លែងលក់ទំនិញធម្មតានោះទេ។ វាគឺជាការច្នៃប្រឌិតបង្កើតឡើងនូវទីកន្លែងមួយ ដែលប្រពៃណីខ្មែរដ៏ស្រស់ស្អាតរស់ឡើងវិញក្នុងបរិយាកាសទំនើប ដោយប្រមូលផ្តុំនូវផលិតផលប្រពៃណីពីគ្រប់តំបន់នៃប្រទេសកម្ពុជា មកប្រម៉ូលផ្ដុំនៅ “ភូមិខ្មែរអ្នកធ្វើ” ក្រោមពាក្យស្លោក “រក្សាចាស់បង្កើតថ្មី” ដើម្បីផ្សព្វផ្សាយ អភិរក្ស និងអភិវឌ្ឍបន្តទៅមុខទៀត។

បន្ថែមពីនេះលោកជំទាវមានប្រសាសន៍ថា ក្រុមហ៊ុន ជីប ម៉ុង រួមទាំងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មានមោទនភាពបំផុត ដែលបានរៀបចំនៅគម្រោងមួយនេះឡើង យើងចង់ឃើញផលិតផលខ្មែរ ស្នាដៃខ្មែរ កាន់តែមានការទទួលស្គាល់ពីបរទេស ហើយយើងចង់ឃើញខ្មែរគ្រប់គ្នាមានមោទនភាពដូចអ្វីដែលក្រុមហ៊ុនកំពុងមាន ហើយមិនយូរទេគម្រោង “ភូមិខ្មែរអ្នកធ្វើ” នឹងលេចរូបរាងឡើង ហើយក្រុមហ៊ុន ជីប ម៉ុង កំពុងសហការណ៍ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីដាក់ “ភូមិខ្មែរអ្នកធ្វើ” អោយក្លាយជាគោលដៅទេសចរណ៍ធំបំផុត របស់ភ្ញៀវទេសចរណ៍បរទេសទាំងអស់ដែលឆ្លងកាត់រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា គម្រោង “ភូមិខ្មែរអ្នកធ្វើ” គឺជាគម្រោងផ្សារបង្ហាញផលិតផលខ្មែរដ៍ធំមួយមានទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលប្រមូលផ្តុំផលិតផលខ្មែរផ្សេងៗគ្នា ដែលនឹងក្លាយជាទីប្រជុំជនដ៍ស្រស់ស្អាតបំផុត បង្ហាញពីអនុស្សាវរីយ៍ បង្ហាញពីភាពចម្រុះនៃផលិតផលខ្មែរ ក៏ដូចជាបង្ហាញពីវប្បធម៌ និង ស្នាដៃខ្មែរយើង នៅក្នុងទីតាំងដ៍ប្រណិតមួយនេះផងដែរ។ នៅ “ភូមិខ្មែរអ្នកធ្វើ” អ្នកនឹងទទួលបានបទពិសោធន៍វប្បធម៌ប្រពៃណីយ៉ាងពេញលេញ។ អ្នកអាចរៀនពីរបៀបត្បាញសូត្រពីសិប្បករជំនាញ ស្វែងយល់ពីគ្រឿងទេសខ្មែរសុទ្ធ និងរបៀបប្រើប្រាស់វាក្នុងម្ហូបទំនើប មិនតែប៉ុណ្ណោះអ្នកអាចទស្សនាសិល្បៈចម្រុះដែលផ្សារភ្ជាប់រវាងគំនូរប្រពៃណី និងគំនិតទំនើប ព្រមទាំងអាចជ្រើសរើសសម្លៀកបំពាក់ប្រពៃណីដែលបានកែច្នៃឱ្យស័ក្តិសមសម្រាប់ការស្លៀកពាក់ប្រចាំថ្ងៃ។
បងប្អូនដែលមានផលិតផលខ្មែរមានគុណភាព បងប្អូនអាចសាកសួរពត៌មានបន្ថែមជាមួយក្រុមការងារ ដើម្បីទទួលបាននៅតម្លៃពិសេស ពីស្តង់ដ៍ប្រណិតរបស់ “ភូមិខ្មែរអ្នកធ្វើ” តាមរយៈលេខទំនាក់ទំនង +855 93 922 888/+855 93 975 111







