ឡូយណាស់! ឱកាសមិនចេះតែមាន បានជិះ Super Car ជាមួយអ្នកឧកញ៉ា លាង ពៅ (ភីធើរ) នៅខេត្តព្រះសីហនុ គ្រាន់តែធ្វើរឿងមួយនេះ

កម្សាន្ត

កាន់តែកក្រើកទៀតហើយ Rev Up Cambodia ដែលមានអ្នកឧកញ៉ា លាង ពៅ (ភីធើរ) ជាស្ថាបនិក ថ្មីៗនេះកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ Sunday Drive ដ៏ធំមួយបន្ថែមទៀតដែលមានការចូលរួមពីរថយន្ត Super Car និង Hyper Car ជាច្រើនគ្រឿង ដើម្បីធ្វើដំណើរឆ្ពោះទៅផ្សព្វផ្សាយពីតំបន់ទេសចរណ៍មានសក្តានុពលដ៏សម្បូរបែបនៅក្នុងខេត្តព្រះសីហនុ នាថ្ងៃទី០២ ខែមីនា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការបង្ហោះលើផេកហ្វែសប៊ុកផ្លូវការរបស់ Rev Up Cambodia ក៏បានបញ្ជាក់បន្ថែមដែរថា ព្រឹត្តិការណ៍ Sunday Drive អ្នកគាំទ្រក៏នឹងអាចមានឱកាសពិសេស អាចបានជិះរថយន្ត Super Car ដ៏ទំនើបក្នុងក្តីស្រមៃរបស់ខ្លួន ជាមួយលោកអ្នកឧកញ៉ា លាង ពៅ (ភីធើរ) ផ្ទាល់នៅក្នុងទីរួមខេត្តព្រះសីហនុ បានផងដែរ។

យ៉ាងណា ដើម្បីមានឱកាសទទួលបាននូវបទពិសោធន៍ទទួលយកអារម្មណ៍នៃល្បឿនដ៏លឿនរបស់រថយន្ត Super Car ជាមួយអ្នកឧកញ៉ា លាង ពៅ (ភីធើរ) ដោយផ្ទាល់ អ្នកគាំទ្រគ្រាន់តែ៖

១. ចុច Like & Follow គណនីផ្លូវការរបស់ Rev Up Cambodia ទាំងនៅលើ Facebook និង TikTok
២. ចែករំលែក (Share ) Poster និងភ្ជាប់ (Tag) មិត្តភ័ក្ត្រចំនួន ៥នាក់
៣. ប្រើប្រាស់ Hashtag #RevUpForTourism

សូមជម្រាបថា អ្នកឧកញ៉ា លាង ពៅ (ភីធើរ) គឺជាស្ថាបនិក Rev Up Cambodia ដែលបានរៀបចំព្រឹត្តិការណ៍ធំៗជួបជុំអ្នកស្រឡាញ់រថយន្ត Super Car ជាច្រើនរួចមកហើយ ដោយឡែកកាលពីពេលថ្មីៗ អ្នកឧកញ៉ា ក៏បានទទួលស្វាគមន៍យ៉ាងកក់ក្តៅប្រតិភូ Gumball 3000 និងអ្នកស្នេហាវិស័យរថយន្ត រៀបចំព្រឹត្តិការណ៍ធំបំផុតមិនធ្លាប់មាននៅកម្ពុជា Gumball 3000 បានយ៉ាងជោគជ័យ ដោយអាចបំបែកឯកគ្គទកម្មពិភពលោក Guiness World Record ពីការចតរថយន្តប្រណីត Super Car និង Hyper Car ច្រើនជាងគេបំផុតនៅមុខប្រាសាទអង្គរវត្ត ដែលព្រឹត្តិការន៍នេះវាបានជួយជំរុញទេសចរមកពីជុំវិញពិភពលោកមកកាន់កម្ពុជា កើនឡើងមួយកម្រិត៕