រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត ៣៥០ឆ្នាំពីចក្រភពអង់គ្លេស មានវត្តមាននៅកម្ពុជាហើយ

កម្សាន្ត

នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Shangri-la Phnom Penh សាលា រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP)  ដែលជាសាលាអន្តរជាតិលំដាប់ពិភពលោក មានដើមកំណើត ៣៥០ឆ្នាំពីចក្រអង់គ្លេស បានប្រារព្ធកម្មវិធីសម្ពោធជាផ្លូវការ ពីការបើកប្រតិបត្តិការបណ្តាញសាខានៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីលោកឯកអគ្គរាជទូតអង់គ្លេស Dominic Williams ក៏ដូចជាការអញ្ជើញចូលរួមយ៉ាងអធិកអធមពីអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូជាច្រើនរូបពីចក្រភពអង់គ្លេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការពង្រីកខ្លួនមកកាន់ប្រទេសកម្ពុជានាពេលនេះ RGSPP នឹងប្តេជ្ញាផ្តល់ការអប់រំស្តង់ដារអន្តរជាតិ ដែលរួមបញ្ចូលនូវឧត្តមភាពនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស រួមជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។ ជាមួយគ្នា RGSPP ផ្តល់ជូននូវកម្មវិធីសិក្សាជាច្រើនកម្រិតថ្នាក់ ពោលគឺចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ ដោយនឹងបើកទទួលសិស្សចាប់ពីអាយុ ២ឆ្នាំដល់ ១៨ឆ្នាំ។

សូមជម្រាបថា RGSPP គឺជាផ្នែកដ៏សំខាន់មួយនៃបណ្តាញអន្តរជាតិរបស់ រៃហ្គេត ហ្គ្រេមម័រ ស្គូល ដែលធានាបាននូវការចែករំលែកធនធានអប់រំ មានគុណភាពខ្ពស់ជាមួយសាខានៅទីក្រុង ណានជីង ហាណូយ រីយ៉ាត់ សាចា ឌូបៃ កូឡាឡាំពួរ និងលើសពីនេះ សិស្សនឹងមានឱកាសសម្រាប់កម្មវិធីផ្លាស់ប្តូរការសិក្សាអន្តរជាតិ ដើម្បីពង្រីកទស្សនៈពិភពលោករបស់ពួកគេផងដែរ។

សាលា រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) បើកទទួលចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ ហើយនឹងបើកឲ្យចូលរៀនជាផ្លូវការនៅខែសីហា ក្នុងឆ្នាំ២០២៥ នាពេលខាងមុខ។ ខាងសាលាក៏មានផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសរហូតដល់៥០% និងមានការផ្តល់ជូនអាហារូបករណ៍ជាច្រើនដល់សិស្ស ដែលមានសមត្ថភាព។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ 069 200 339/ 099 200 339/ 023 99 8000 ឬអ៊ីមែល [email protected]

សាលា រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ (RGSPP) មានទីតាំងលើផ្លូវ ជា សុផារ៉ា លេខ៥៩៨ ភូមិ៤ សង្កាត់ច្រាំងចម្រេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ទល់មុខផ្សារទំនើប ជីបម៉ុង 598) ៕

វេបសាយ https://rgspp.com/