បន្ទាប់ពីបើកដំណើរការមកហាងនំអែលលី ទទួលការគាំទ្រជាខ្លាំង ជារៀងរាល់ថ្ងៃមានការកម្មង់ គ្រប់ស្រទាប់មហាជនមិនដែលអាក់ខានឡើយ ទាំងនេះក៏ព្រោះតែនំខេក ហាងល្បីឈ្មោះមួយនេះមានរសជាតិឆ្ងាញ់ ពិសេសជាងគេ សាច់នំទុនល្មមញ៉ាំ មិនផ្អែមខ្លាំងធ្វើអោយទ្រលាន់ទេ។

កាន់តែពិសេសទៅទៀតម៉ូតនំ បានធ្វើការផ្លាស់ប្តូរតាមរដូវកាល និងជាប្រចាំតែម្តងជាហេតុធ្វើឲ្យអតិថិជនមិនចាំបាច់ពិបាកសម្រេចចិត្តក្នុងជ្រើសរើសម៉ូតនំ។
បើនិយាយពីរសជាតិ ដឹងតែពេញចិត្តស្តូកដោយសាររសជាតិពេញនិយម រសជាតិតយដូង រសជាតិស្រ្តប៊រី រសជាតិសូកូឡា រសជាតិវ៉ាន់នីឡា រសជាតិធុរេន រសជាតិCheese រសជាតិKiwi រសជាតិក្រូច រសជាតិមានច្រើនទៀត។

ការរចនាតុបតែងនំពិតជាមិនធ្វើអោយលោកអ្នកខកបំណងឡើយ ហាងនំមានមេជាងដ៏ចំណាននិងជំនាញដើម្បីរៀបចំនំអោយកាន់ទាក់ទាញសំរាប់មនុស្សជាទីស្រលាញ់របស់លោកអ្នក។ ហាងនំអែលលី មានទទួលនំសំរាប់កម្មវិធីមាន ពិធីខួបកំណើត ពិធីអាពាហ៍ពិពាហ៍ និង កម្មវិធីផ្សេងៗទៀត។

ដូចដែលបានរៀបរាប់ខាងលើ សម្រាប់បងប្អូនដែលមិនទាន់បានសាកញ៉ាំនំនៅ Elly Bakery អាចធ្វើការកម្មង់ឥឡូវនេះបាន តាមរយៈ Facebook Page ឬអាចមកទីតាំងផ្ទាល់ក៏បាន ដែលមាន ទីតាំងស្ថិតនៅ #7B ផ្លូវ360សង្កាត់បឺងកេងកង3 ខ័ណ្ឌ ចំការមន ខាងកើតឡានទឹកចាស់ 50m ឬ Google maphttps://bit.ly/36ZSXBL: និងអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ 093 777 309 / 077 881 887។











