ទាំងអ្នកដែលទៅទស្សនាការផ្សាយផ្ទាល់ ក៏ដូចជាអ្នកដែលតាមដាន តាមកញ្ចក់ទូរទស្សន៍ PNN តាមគេហដ្ឋាន ពិតជាទទួលបានភាពសប្បាយរីករាយមិនស្ទើរទេ ក្នុងកម្មវិធីប្រគំតន្ត្រី Boostrong Music On Fire កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយសារតែ ក្រុមតារាជាច្រើនដូងមានទាំងខ្មែរមានទាំង តារាថៃ។

តារាក្នុងដួងចិត្តអ្នកគាំទ្រទាំងខ្មែរទាំងថៃ ដែលបានចូលខ្លួនមកអង្រួនបេះដូងរបស់អ្នកទស្សនាគ្រប់គ្នាដល់ឆាកតន្ត្រី Boostrong នៅឯស្ថានីយទូរទស្សន៍PNN ព្រែកព្នៅ មានដូចជា កញ្ញា ប៉ាច់ គីមមួយ លោក វង្ស តារារតនា កញ្ញា វីអាយ វីវាយ កញ្ញា បេប៊ី និងតារាចម្រៀងថៃ គឺកញ្ញា Wonderframe។ ពួកគេទាំងអស់ បានរួមគ្នាបញ្ចេញនូវបទចម្រៀងទាំងមនោសញ្ចេតនា ទាំងញាក់កន្ត្រាក់អារម្មណ៍ ធ្វើឲ្យឆាកនៃតន្ត្រី ពោរពេញដោយភាពសប្បាយរីករាយ។

ភ្លេងក៏ពិរោះរណ្តំ ឯចម្រៀងក៏ទាន់សម័យ មានលាយឡំគ្នាចម្រុះចង្វាក់ គ្រប់រស់ជាតិ ទាំងបទខ្មែរ និងថៃ គឺជាបែបផែននៃកម្មវិធីកម្សាន្តថ្មីប្លែក កាន់តែទាក់ទាញហើយញាំងបរិយាកាសកម្មវីធីកាន់តែកក្រើកខ្លាំងជាង ការប្រគំតន្ត្រីផ្សេងទៀត ដែលលោកអ្នកធ្លាប់ជួប ថែមមួយកម្រិតទៀត ព្រមទាំង ផ្តល់ជូននូវបទពិសោធថ្មី នៃការកម្សាន្តរីករាយឥតដែនកំណត់តែម្តង។

Boostrong Music On Fire ជាការកម្មវិធីប្រគំតន្ត្រីបែបទំនើបឈានមុខគេនេះ នាំមកជូនជាពិសេសផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងឈ្នះពានរង្វាន់កម្រិតពិភពលោក២០១៩ Boostrong។ ការផ្សាយផ្ទាល់ធ្វើឡើងជារៀងរាល់ថ្ងៃសៅរ៍ លើកញ្ចក់ទូរស្សន៍ PNN ចាប់ពីវេលាម៉ោង 4:30នាទីល្ងាចតទៅ ហើយអ្នកគាំទ្រទាំងអស់អាចចូលរួមទស្សនាដោយសេរីនៅស្ទូឌីយ៉ូ PNN ព្រែកព្នៅ។ ពីមួយសប្ដាហ៍ទៅ១សប្ដាហ៍ កម្មវិធីនេះ និង រៀបចំឲ្យមានតារាខ្មែរនិងតារាថៃ ជួបគ្នា ដើម្បីបម្រើអារម្មណ៍ មិនឲ្យទស្សនិកជន ទាស់ចិត្តឡើយ៕



