តារាចម្រៀងលោក ខាន់ ជេមស៍ បានស្រក់ទឹកភ្នែកព្រោះក្ដីរំភើបយ៉ាងក្រៃលែង ក្រោយទទួលបាននូវការផ្ដល់មហាកិត្តិយសពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្ដេចធ្វើការ Share វីដេអូនៃការ Live លក់ធុងបាសរបស់តារាចម្រៀងផលិតកម្មសាន់ដេរូបនេះកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

សម្ដេចតេជោបានធ្វើការចុច Share នោះ ខាន់ ជេមស៍ ពុំទាន់បានដឹងនោះឡើយ ក្រោយដឹងភ្លាមលោកក៏បានច្រៀងចម្រៀងមួយបទមានចំណងជើងថា «ស្ពានសាងស្នេហ៍» ជូន សម្ដេចតេជោ សណ្ដាប់ និងទស្សនាភ្លាមៗ។

អ្វីដែល ខាន់ ជេមស៍ ភ្ញាក់ផ្អើលនោះត្រូវបាន សម្ដេចតេជោ ធ្វើការខមិនធ្វើឲ្យលោកស្រក់ទឹកភ្នែកថា ៖ «អរគុណកូនដែលបានច្រៀងបទពុក»។ សម្ដេចតេជោ ក៏បានខមិនទៀតថា៖ «ជូនពរកូនមានជោគជ័យ»។

ក្រោយបញ្ចប់ការ Live ភ្លាមៗលោក ខាន់ ជេមស៍ សបានថ្លែងឲ្យថា លោកពិតជារំភើបណាស់រំភើបដល់ហូរទឹកភ្នែក។ លោកបានចាត់ទុកថ្ងៃនោះជាថ្ងៃដែលជោគជ័យបំផុតក្នុងជីវិតរបស់លោកធំ បំផុតលើសអ្វីៗទាំងអស់។”កូនពិតជាមានមហាកិត្តិយសខ្លាំងណាស់!!!ដែលកាលពីយប់មិញ(សម្ដេចពុក)ដែលបានចូលcomment និងshare នូវវីដេអូរបស់កូន កូនសូមគោរពជូនពរសម្ដេចពុកនិងសម្ដេចម៉ែ សូមប្រកបដោយសុខភាពល្អបរិបូរណ៌.!! កម្លាំងខ្លាំងក្លាបញ្ញាឈ្លាសវៃជន្មាយុយឺនយូរដើម្បីនៅជាម្លប់ដ៏ត្រជាក់របស់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរគ្រប់រូបសូមគោរពអរគុណសម្តេចពុកអរគុណសន្តិភាព។”៕




