តារាសម្ដែងនិងជាអ្នកកំពូល Liveលក់ផលិតផលតាមអនឡាញ អ្នកនាង ហង្ស ម៉ារិនី ថ្មីៗនេះ នាំបាននាំឲ្យអំណោយជាច្រើនទៅចែកជូនដល់ពលរដ្ឋក្រីក្រជាង១០០គ្រួសារនៅស្រុកកំណើតរបស់ខ្លួនក្នុងទឹកដីខេត្ត តាកែវ ដែលអំណោយទាំងនោះ នាងប្រាប់ថា មួយចំណែកធំបានមកពីការលក់សៀវភៅប្រលោមលោកថ្មីរឿង “អាគមបរព្រៃ” ។
ពលរដ្ឋក្រីក្រស្ថិតភូមិស្វាយទង ឃុំ ក្វាវ ស្រុក រំរោង ខេត្ត តាកែវ ជាង១០០គ្រួសារ សប្បាយចិត្តមិនស្ទើរឡើយបន្ទាប់ពីទទួលអំណោយពី ក្រុមគ្រួសារតារាសម្ដែងហង្ស ម៉ារានី ដោយម្នាក់ៗទទួលបានមី១កេសទឹកស្រី ទឹកសៀវអៀវ អំបិល ត្រីខ ទឹកផ្លែឈើ ថ្នាំពេទ្យ ភីហ្សា និង ប៊ឺគ័រ ជាដើម។ អំណោយទាំងនោះម្ចាស់ទានបានប្រាប់ថា បានមកពីសប្បុរសជនមួយចំនួន និង បានមកពីការ Liveលក់ផលិតផលតាមអនឡាញ ព្រមទាំងការលក់សៀវភៅ ប្រលោមលោក។
ម៉ារ៉ានីបានថ្លែងឲ្យដឹងថា
នាងបានទទួលសិទ្ធិផ្ដាច់មុខពីអ្នកនិពន្ធប្រលោមលោកអ្នកស្រី
ម៉ីសន សុធារីដែលជាអ្នកនិពន្ធប្រលោមលោកល្បីមួយរូប
ក្នុងការលក់សៀវភៅដែលជាស្នាដៃតែងនិពន្ធរបស់គាត់
ក្នុងនោះនាងបានទទួលយកមកលក់សាកល្បង១០០០ក្បាល់
មិនទាំងបានប៉ុន្មានថ្ងៃផងលក់ដាច់ជិតអស់
ពោល គឺនៅសល់ មិនទាំងដល់៤០
ក្បាលផង។
ការលក់សៀវភៅ
ហង្ស ម៉ារ៉ានី បញ្ជាក់ប្រាប់ថា
មិនបានយកប្រាក់ចំណេញទុកក្នុងហោប៉ាវខ្លួនឯងឡើយ
នាងថា ៥០%
នាងកាត់ឲ្យបុគ្គលិក
និង ៥០%ទៀត
គឺនាងទុកសម្រាប់ធ្វើកិច្ចការសប្បុរសធម៌
ដូចជាការការអំណោយមកចែកជូននេះជាដើម។
ការចំណាយពេលមកជួយលក់សៀវភៅ ដោយមិនយកកម្រៃខណៈដែលការលក់ផលិតផលតាមអនឡាញលើផេកនាង រវល់ស្ទើរគ្មានពេលសម្រាក ត្រូវបាននាងបញ្ជាក់ប្រាប់ថា ក៏ព្រោះតែខ្លួនចង់រួមចំណែកលើកកម្ពស់ការអានអក្សរខ្មែរឲ្យបានច្រើន។ ដោយសារតែមានការគាំទ្រច្រើនលើស្នាដៃនិពន្ធសៀវភៅខាងលើ ម៉ារានី ថា នាងនិងបន្តចាប់ដៃ គូរលក់សៀវភៅដែលជាស្នាដៃថ្មី នាងបន្តទៀត។
ការចែកអំណោយដល់ពលរដ្ឋក្រីក្រខាងលើ ម៉ារ៉ានីធ្វើឡើង ចំថ្ងៃខួបគម្រប់២៧ឆ្នាំរបស់នាងតែម្ដង។នេះមិនមែនជាកិច្ចការសប្បុរសធ៌មលើកទី១របស់នាងឡើយ កន្លងមកតារាស្រីរូបនេះតែងតែធ្វើកិច្ចការសប្បុរសធម៌ជាច្រើន ដូចជាចែកអំណោយដល់ ក្មេងៗកំព្រា ក្មេងអនាថា ជាពិសេស គឺឧស្សាហ៍ចែកដល់ ក្រុមតាៗធ្លាក់ស៊ីក្លូតែម្ដង។ នាងថា ជារៀងរាល់ឆ្នាំនៅពេលដែលដល់ថ្ងៃខួបខ្លួនម្ដងៗ ទោះតិចក្ដីច្រើនក្ដី តែងតែធ្វើកិច្ចការសប្បុរសធម៌មិនដែលដាច់ឡើយ ហើយកិច្ចការសប្បុរសនេះ ខ្លួនមិនបញ្ឈប់ត្រឹមនេះឡើយ នៅតែឆ្លៀតធ្វើ ជាបន្តបន្ទាប់៕