ជាលើកដំបូងហើយដែលតារាសម្តែង ភុល សុវណ្ណដានីន ទទួលធ្វើជាអ្នកតំណាងផលិតផល មួយ ក្រោយពីប្រលូកក្នុងវិស័យសិល្បៈអស់ជាង ១០ ឆ្នាំ ។ ចូលឆ្នាំ ២០២១ ភ្លាមបុរសសង្ហារ ភុល សុវណ្ណដានីន មិនត្រឹមតែក្លាយទៅជាអ្នកតំណាងផលិតផលធុងបាសឱ្យក្រុមហ៊ុនធំមួយប៉ុណ្ណោះទេ លោកថែមទាំងមានភាគហ៊ុនតូចមួយនៅទីនោះផងដែរ ដែលកាន់តែបង្ហាញឱ្យឃើញថាតារាសម្តែងរូបនេះខ្លាំងមិនធម្មតាឡើយ ។

បុរសសង្ហារ ភុល សុវណ្ណដានីន ត្រូវបានក្រុមហ៊ុន Life T International ប្រកាសជាផ្លូវការដោយទទួលធ្វើជាតារាតំណាងផលិតផលធុងបាសម៉ាក់ W King កាលពីថ្ងៃទី ២០ ខែ មករា ដោយមានការចូលរួមអបអរសាទរ ពីបណ្តាក្រុមហ៊ុនមួយចំនួន និងសិល្បករសិល្បការីនីល្បីៗជាច្រើន នាឱកាសនោះផងដែរក៏មានការបង្ហាញម៉ូដពីសំណាក់តារាសម្តែងជាច្រើនដួង ដែលធ្វើឱ្យកម្មវិធីកាន់តែកក្រើកឡើង ។

លោក ផាត
តូម៉ាស់ អគ្គនាយកក្រុមហ៊ុន
Life T International បានបញ្ជាក់ប្រាប់ថា
មានមូលហេតុជាច្រើនដែលធ្វើឱ្យលោកជ្រើសរើសលោក
ភុល សុវណ្ណដានីន
ធ្វើជាអ្នកតំណាងឱ្យផលិតផលធុងបាស
W King ដោយលោករំពឹងថា
វត្តមានលោក ភុល សុវណ្ណដានីន
នឹងកាន់តែធ្វើឱ្យអតិថិជនចាប់អារម្មណ៍នូវ
ផលិតផលរបស់ក្រុមហ៊ុនលោក
ពីព្រោះលោក ភុល សុវណ្ណដានីន
ជាតារាល្បីម្នាក់ដែលលោកស្គាល់
យូរឆ្នាំមកហើយ ។

ក្រឡេកមើលលោក
ភុល សុវណ្ណដានីន
វិញញញឹមបិទមាត់មិនជិតឡើយនៅក្នុងថ្ងៃពិសេសនោះ
លោកបានឱ្យដឹងថា ជាង ១០
ឆ្នាំក្នុងសិល្បៈលោកមិនធ្លាប់បានទទួលធ្វើជាអ្នកតំណាងឱ្យក្រុមហ៊ុន
ណាទេ ទើបតែឆ្នាំនេះលោកទទួលធ្វើការងារនេះ
។
ក្រៅពីចុះកុងត្រាទទួលធ្វើជាអ្នកតំណាងផលិតផលនៅក្នុងក្រុមហ៊ុននេះដោយគ្មានដែនកំណត់ លោក ភុល សុវណ្ណដានីន បានទម្លាយផងដែរថា លោកក៏មានភាគហ៊ុនតូចមួយនៅទីនោះដែរ ។ ថ្វីដ្បិតតែលោក ភុល សុវណ្ណដានីន មិនបញ្ជាក់ពីហ៊ុនដែលលោកមាន តែលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការផ្សព្វផ្សាយពីផលិតផលនេះឱ្យកាន់តែល្បីល្បាញ ។

គួរបញ្ជាក់ផងដែរថា បុរសសសង្ហារ ភុល សុវណ្ណដានីន បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងក្រោយពីលេចមុខ ក្នុងត្រេល័ររឿង « អ្នកទី ៣ » របស់ទូរទស្សន៍ ភីអិនអិន ដោយលោកសម្តែងជាតួអង្គ ព្រាននារីមានស្រីរាប់មិនអស់ ។ ភុល សុវណ្ណដានីន ធ្លាប់បានចេញទៅរស់នៅប្រទេស អាលី្លម៉ង់ នៅឆ្នាំ ២០១១ ជាមួយម្តាយនិងបងប្អូន តែដោយសារនៅទីនោះពិបាកក្នុងការរស់នៅនិងប្រកបការងារលោកក៏បានវិលត្រឡប់មកកសាង ជីវិតនិងស្នាដៃក្នុងប្រទេស កម្ពុជា វិញ ។ ឆ្នាំនេះលោកមានវ័យ ៣៧ ឆ្នាំហើយ ៕




