ផលិតកម្ម Galaxy Navatra បានកំពុងតែសម្រុកបញ្ចេញអាល់ប៊ុមសម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មីហើយ ដោយនៅក្នុងនោះគេឃើញមានបទចម្រៀងរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មានបទច្រើនជាងគេ ហើយសុទ្ធតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

បទចម្រៀងដែលកំពូលតារាចម្រៀងទាំងពីរខាងលើបានចេញមានដល់ទៅ៤បទហើយ សុទ្ធតែសឹងជាបទចម្រៀងឆ្លងឆ្លើយ បែបរាំសប្បាយ។ បទ”កាត់ឆុង” ជាបទដែលព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ច្រៀងរួមគ្នាជាលើកដំបូង បន្តបន្ទាប់មានបទ”ប្រហុក”,បទ”រកស៊ីជាមួយយក្ស” ,នឹងបទ” អរគុណកាមេរ៉ា” ហើយបទនីមួយៗគ្រាន់តែចេញភ្លាមអ្នកទស្សនារាប់លានដង។

តាមការបញ្ជាក់ពី លោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra ខាងផលិតកម្មកំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មី ឲ្យគ្រប់តារាចម្រៀងទាំងអស់នៅក្នុងផលិតកម្ម ហើយយើងនឹងបញ្ចេញជារៀងរាល់ថ្ងៃ។ អ្នកដឹកនាំផលិតកម្មរូបនេះថ្លែងថា បន្ទាប់ពីបានប្រលែង បទចូលឆ្នាំ ប៉ុន្មានបទមកនេះឃើញថា កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូសាកសមបំផុតសម្រាប់បទចូលឆ្នាំ ក្នុងនោះដែរ Galaxy មិនមែនមានតែ៤បទនោះទេ ពោលតាមផែនការគឺយើងមានបទជាច្រើនទៀតសម្រាប់ឲ្យកំពូលតារាចម្រៀងទាំងពីរនេះច្រៀង។

ចង់ដឹងថា ទាំង៤បទសម្រាប់អបអរចូលឆ្នាំ របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ពីរោះរណ្ដំយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖
ទី១/បទ”កាត់ឆុង”
ទី២/បទ”ប្រហុក”
ទី៣/បទ”រកស៊ីជាមួយយក្ស”
ទី៤/បទ” អរគុណកាមេរ៉ា”