នៅព្រឹកនេះផលិតកម្ម Galaxy Navatraបានចេញ១បទទៀតហើយ គឺបទ”លក់ឡានប្រញាប់” ដោយក្នុងអត្ថន័យនៃបទចម្រៀង កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ បានប្រើស្ដាយញ៉ែ តន់ ចន្ទសីម៉ា ឡើងទន់លោងតែម្ដង។

ជារសជាតិថ្មីប្លែកសម្រាប់បម្រើអារម្មណ៍ បងប្អូនច្រៀងរាំលេងសប្បាយនារដូវចូលឆ្នាំនេះតែម្ដង ហើយបើនិយាយពីអត្ថន័យនៃបទចម្រៀងវិញ កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ បានដើរតួជាអ្នកគក់ជេឡាន ថែមទាំងពូកែប្រូ ញ៉ែតួស្រី តន់ ចន្ទសីម៉ា ឡើងបែកខ្ទិះតែម្ដង។
គិតមកដល់ថ្ងៃនេះ ផលិតកម្ម Galaxy Navatra បានចេញបទចម្រៀងដែលជាការច្រៀងរួមគ្នាជា រវាងកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មានចំនួន៧បងមកហើយក្នុងនោះមានដូចជា ទី១បទ”កាត់ឆុង” ,ទី២បទ”ប្រហុក”,ទី៣បទ”រកស៊ីជាមួយយក្ស”ទី៤បទ” អរគុណកាមេរ៉ា”ទី៥ បទ”មាន់កម្សត់” ទី៦បទ”ឡានទំនើប” និងបទ”លក់ឡានប្រញាប់”។ស្ទើរគ្រប់បទចម្រៀងទាំងអស់សុទ្ធតែទទួលបានការគាំទ្រខ្លាំង មិននឹកស្មានដល់ ដោយគ្រាន់តែចេញភ្លាមមានអ្នកviewsរាប់លានដង។

តាមផែនការផលិតកម្មដែលមានថៅកែធ្លាប់មានប្រវត្តិជាអតីតពលករនៅប្រទេសកូរ៉េខាងត្បូង ទើបតែទទួលបានគោរមងារជាអ្នកឧកញ៉ារូបនេះ គឺសម្រុកផលិតបទចម្រៀង១ថ្ងៃយ៉ាងហោចបាន១បទ។ ទទឹមគ្នានោះដែរ ដើម្បីឲ្យឈានដល់គោលដៅ ផលិតកម្ម Galaxy Navatra ក៏កំពុងតែត្រូវការអ្នកនិពន្ធគ្រប់ផ្នែកទាំងអស់ ក្នុងតម្លៃខ្ពស់ ព្រមទាំងមានរង្វាន់លើកទឹកចិត្តខ្ពស់ មិនធ្លាប់លើ ទីផ្សារការតែងនិពន្ធ។
ចង់ដឹងថា បទ”លក់ឡានប្រញាប់” របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ប្រើស្ដាយញ៉ែគ្នាបែបណាតោះ!ប្រិយមិត្តស្ដាប់លេងទាំងអស់គ្នា៖