នៅព្រឹកនេះផលិតកម្មGalaxy Navatra បទថ្មីមួយបទទៀតហើយ ច្រៀងដោយខេម និង តន់ ចន្ទសីម៉ា ដែលបង្ហាញពីទេសភាពស្អាតត្រជាក់ភ្នែក របស់កោះសង្សារដែលជាកោះឋានសួគ៌រ៉ូមែនទិចនៃទឹកដីរបស់ប្រទេសកម្ពុជា។
បទចម្រៀងថ្មីនោះមានចំណងជើងថា “កោះអ្វី?” ដែលនិពន្ធMelody និងទំនុកច្រៀង ដោយ ឡេង ណាវ៉ាត្រា និពន្ធបទភ្លេង ដោយប្រុស ម៉ៅ សម្រួលតន្ត្រីដោយ Numan ដឹកនាំសម្តែងដោយKate ថត និងកាត់តដោយដោយ Bannieរៀបចំការផលិតដោយ Manuth។
កោះសង្សារ ត្រូវបានគេដឹងថាស្ថិតកោះរ៉ុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា មានទេសភាពខ្សាច់សក្បុសហ៊ុមព័ទ្ធផ្ទះឈើប្រក់ស្បូវប្រណីត បានក្លាយជាឋានសួគ៌ពិតរបស់ភ្ញៀវទេសចរនោះគឺជារមណីយដ្ឋាន កោះសង្សារ ដែលផ្សារភ្ជាប់នឹងគម្រោងអភិរក្សធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ។ វាមានចម្ងាយ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ រមណីយដ្ឋាននេះមានបុគ្គលិកផ្ទះបាយ អ្នកច្នៃម៉ូដ អគារ និងមគ្គុទ្ទេសក៍សុទ្ធតែលំដាប់ផ្កាយ។ ភ្ញៀវដែលប្រាថ្នាមកកម្សាន្តនៅទីនេះអាចធ្វើដំណើរតាមទូក ឬ ក៏ឧទ្ធម្ភាគចក្រ ក៏បាន។
ដូចដែលប្រិយមិត្តបានជ្រាប់ស្រាប់ហើយថា ជាមួយនិងការសម្រុកផលិតអាប៊ុមចូលឆ្នាំថ្មីនេះផលិតកម្មGalaxy Navatraត្រូវបានគេមើលឃើញថា គ្រប់M Vនៃបទចម្រៀងបានឲ្យក្រុមផលិតចុះទៅថតនៅ តំបន់ទេសចរណ៍ជាច្រើន ក្នុងន័យដើម្បីផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានានៅព្រះរាជាអាណាចក្រកម្ពុជា ជំរុញកំណើនទេសចរណ៍ក្នុងស្រុកឲ្យកាន់តែទទួលបានការគាំទ្រច្រើន។
ចង់ដឹងថាបទថ្មី”កោះអ្វី?” របស់ ខេម តន់ ចន្ទសីម៉ា មានអត្ថន័យហើយមានទេសភាពស្រស់ស្អាតកម្រិតណាសូមទស្សនាទាំងអស់គ្នា៖