អ្នកនាង កែវ ច័ន្ទនិមល៖ កន្លងមក ខ្ញុំបានព្យាយាមការពារខ្លាំងណាស់ ខ្ញុំសូមអធ្យាស្រ័យពីបងប្អូនទាំងអស់គ្នាផង!

កម្សាន្ត

អ្នកនាង កែវ ច័ន្ទនិមល ពិធីការិនីស្ថានីយទូរទស្សន៍ ហង្សមាស ស្វាមី និងកូនស្រ្តីអាយុ ១០ឆ្នាំ ពិតជាបានឆ្លងកូវីដ-១៩ ពិតមែន។ អ្នកនាងថា “កន្លងមក ខ្ញុំបានព្យាយាមការពារខ្លាំងណាស់ ខ្ញុំសូមអធ្យាស្រ័យពីបងប្អូនទាំងអស់គ្នាផង!”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ស្វ៊ីតណាស់! ចាន់ កែវនិមល បង្ហាញភាពផ្អែមល្ហែមនៅក្រៅប្រទេស  ជាមួយស្វាមីយ៉ាងរ៉ូមែនទិច | Poraman

អ្នកស្រី កែវ ច័ន្ទនិមល បានប្រាប់ថា គាត់បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍)។

រហូតមកដល់ពេលនេះកំពូលតារាល្បីៗជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន, សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ១៩។

ដោយឡែកអ្នកស្រី កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង១បន្ទប់ ជុំប្តី និងកូន។

សេចក្តីរាយការណ៍ខាងលើនេះ បានធ្វើឡើង ខណៈដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី៨ ខែមីនានេះថា ជំងឺកូវីដ១៩ នៅពេលនេះ បានឆ្លងរាលដាលធ្ងន់ធ្ងរ ចូលដល់ប៉ូលិស មន្ត្រីរាជការ និងសិល្បករ ច្រើននាក់៕