លទ្ធផលលើកទីពីរ របស់អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី២ លោក ថែល ថែ ត្រូវបានរកឃើញថាមានវិជ្ជមាន Covid-19 ក្រោយពីបានធ្វើតេស្ដយកសំណាកជាលើកទីពីរនៅស្ថានីយទូរទស្សន៍ហង្សមាស HDTV កាលពីថ្ងៃទី២១ ខែមីនា ២០២១ ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតមកទល់បច្ចុប្បន្ន បុគ្គលិកហង្សមាស ដែលមានវិជ្ជមានកូវីដ-១៩ មានចំនួន ៩នាក់ហើយ មានដូចជា អ្នកនាង កែវ ចាន់និមល អ្នកនាងសុគន្ធ និសា លោក ណុប បាយ៉ារិទ្ធិ កញ្ញា វី ឌីណែត លោក អេកូ វ៉ាក់សុង លោក លី ស៊ីនហួន លោក សាន សុវណ្ណឌីន លោក ម៉ម មិថុនា និងចុងក្រោយគឺលោក ថែល ថៃ ៕
