តារាចម្រៀងលោក ឆាយ វីរ:យុទ្ធ បានឧបត្ថម្ភអង្ករចំនួន ២តោន ដើម្បីចូលរួមចំណែកជួយសម្រួលដល់ការលំបាកមួយគ្រាចំពោះតារាសិល្បៈដែលកំពុងជួបបញ្ហាឬជីវភាពខ្វះខាតអំឡុងពេលជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់ពីលោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រ ចិត្តជួយសង្គម។

លោក ហេង ឡុងប្រធានសមាគមមិត្តសិល្បៈស្ម័គ្រ ចិត្តជួយសង្គមបានលើកឡើងនៅព្រលប់ថ្ងៃទី២៤ ខែមីនា នេះថាដំណឹងល្អសម្រាប់សិល្បករ-សិល្បការិនីដែលមានជីវភាពខ្វះខាតកំឡុងពេលដែលបាត់បង់ប្រាក់ចំណូលក្នុងសម័យកូវីដ-១៩។

លោកបន្តថា តារាចម្រៀង ឆាយ វីរៈយុទ្ធ និងគ្រួសារ ជាម្ចាស់អង្ករម៉ាក “ស្ដេចអង្ករ” ផលិតដោយរោងម៉ា ស៊ីនកិនស្រូវហាក់សែបានឧបត្ថមអង្ករចំនួន២តោ នជួយសម្រួលជីវភាពសិល្បករ-សិល្បការិនីខណៈជំងឺកូវីដ-១៩កំពុងរាតត្បាត។

ប្រធានសមាគមមិត្តសិល្ប:ស្ម័គ្រចិត្តជួយសង្គមរូបនេះបានបន្ថែមថា សូមទេវតាតាមថែរក្សាលោក និងក្រុមគ្រួសារឲ្យជួបតែសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច៕