សម័យនេះជាសម័យទំនើប ប្រជាជនភាគច្រើនមានទូរស័ព្ទកាន់ស្ទើរតែគ្រប់គ្នា ដូចនេះងាយស្រួលណាស់នឹងទទួលព័ត៌មានថ្មីៗមានទាំងល្អ នឹងរឿងមិនល្អមួយចំនួន ដូចជារឿងគេឈ្លោះជេរប្រទេចហែកហួគ្នារឿងគ្រួសារជាដើម។ ដូចជាព្រឹកមិញនេះផលិតកម្ម Galaxy Navatra បានបញ្ចេញចម្រៀងមួយបទឲ្យកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានចំណងជើងថា «ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង» ដែលទទួលបានការចាប់អាម្មណ៍ជាខ្លាំងពីអ្មកគាំទ្រ។
«ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង» ជាបទមានខ្លឹមសារអប់រំយ៉ាងល្អនៅក្នុងសម័យជីឌីថល ខណៈមានហ្វេនៗជាច្រើនចូលComment សរសើរ នៅលើយូធូប Galaxy ចំពោះបទចម្រៀងមួយបទនេះ។ មិនត្រឹមតែប៉ុណ្ណឹងទេលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធបទនេះក៏បាន Commentថាលោកនិពន្ធបទនេះគ្រាន់តែជាសារដាស់រំលឹកបងប្អូនមួយចំនួនធំកុំឲ្យភ្លេចខ្លួនចំពោះការចំណាយពេលមើលរឿងគេច្រើនពេក។
លោក យឹម តាស្រង់ បានសសេររៀបរាប់ថា «បទនេះខ្ញុំនិពន្ធផ្ញើជូនអ្នកដែលចូលចិត្តចេះដឹងរឿងគេជាពិសេស យកពេលមើលជីវិតខ្លួនឯងជាជាងមើលជីវិតគេហាហា។ តាមពិតនិពន្ធឡើងគ្រាន់តែជាសារដាស់រំលឹកបងប្អូនមួយចំនួនធំកុំឲ្យភ្លេចខ្លួនចំពោះការចំណាយពេលមើលរឿងគេ»។
តោះបើចង់ជ្រាប់ច្បាស់បទនេះន័យយ៉ាងណាសូមចូលទស្សនាទាំងអស់គ្នា៖