តារាសម្ដែងចាស់វស្សាល្បីឈ្មោះបោះសម្លេង លោក សាវិន ហ្វីលីព ប្រកាសលក់ផ្ទះដីចម្ការបន្ទាន់មួយកន្លងនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

លោក សាវិន ហ្វីលីព បានឲ្យដឹងតាមទំព័រហ្វេសបុករបស់លោកថា ផ្ទះចំការលក់បន្ទាន់ តម្លៃ ៥មុឺន២ពាន់ដុល្លារ ( ចរចា) មានកាត់ប្លង់ត្រឹមឃុំ សេវាមួយថ្ងៃរួចរាល់។ ទីតាំង: ផ្លូវជាតិលេខ១បត់ស្តាំតាមផ្លូវបេតុងខាងមុខផ្សាព្រែកថ្មី (ផ្សារគគីរធំ) តាមបណ្ដោយមាត់ព្រែកប្រហែល 500 ម៉ែត្រដល់ទីតាំងផ្ទះខាងស្ដាំដៃហេីយ។

លោកបានបញ្ជាក់ថា ដីនិងផ្ទះស្ថិតនៅកណ្ដាលភូមិ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានចំងាយតែ៤០គីទ្បូម៉ែត្រប៉ុណ្ណោះពីបុរីប៉េងហួតបឹងស្នោរ។
ទំហំដី: ក្បាល ៨ម៉ែត្រ បណ្ដោយ ១០០ម៉ែត្រ
ទំហំផ្ទះ : ៥x៧
-មានបន្ទប់គេងមួយ បន្ទប់ទឹកនិងបង្គន់មួយ ម៉ាសុីនត្រជាក់ថ្មីមួយម៉ាក LG , ទូដាក់ខោអាវថ្មីមួយ
-សំណង់រឹងមាំអាចសង់ទ្បេីងបាន២ជាន់ទៀត
-ឆត្រ័ថ្មី២ និងកៅអីថ្មី៤
-ទោងថ្មីមួយ
-បន្ទប់ទឹកនិងបង្គន់ខាងក្រៅផ្ទះមួយ
-ចង្ក្រានបាយខាងក្រៅផ្ទះមួយ
-ដំណាំនិងដេីមឈេីជាច្រេីនដេីម
-មានទឹកភ្លេីងរដ្ធនិងខ្យល់អាកាសបរិសុទ្ធបំផុត
ទាក់ទងម្ចាស់ផ្ទាល់:
តារាសម្ដែង សាវិន ហ្វីលីព
017 47 7878 / 096 747 7878
012 391 321 / 086 391 321










