តាមព័ត៌មានឲ្យដឹងថា តារាចម្រៀងលំដាប់ប្រទេសលោក ព្រាប សុវត្ថិ បានបរិច្ចាកថវិកាចំនួន១ពាន់ដុល្លារអាមេរិក ដល់ក្រុមគ្រួសារលោក ជុំ ប៊ុនធឿន បន្ទាប់ពីទទួលដំណឹងថា លោកស្រី ប្រាក់ ផល្លី ដែលជាភរិយារបស់កវីនិពន្ធរូបនេះកំពុងស្ថិតក្នុងបន្ទប់សង្រ្គោះបន្ទាន់ ដោយសារមានបញ្ហាសួតធ្ងន់ធ្ងរ។
តាមប្រភពពីកូនស្រីលោក ជុំ ប៊ុនធឿន អ្នកនាង ប៊ុនធឿនផល្លី ពៅពិសី ឲ្យដឹងថា តារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ បានបរិច្ចាគប្រាក់ចំនួន ១ពាន់ដុល្លារ ដើម្បីសម្រាលថ្លៃព្យាបាលម្តាយរបស់ខ្លួន និងជួយសម្រាលទុក្ខលំបាកដល់ក្រុមគ្រួសារនាង។
គួរជម្រាបថា លោកស្រី ប្រាក់ ផល្លី ដែលជាភរិយារបស់កវីនិពន្ធ ជុំ ប៊ុនធឿន មានជំងឺសួតធ្ងន់ធ្ងរ កំពុងតែសង្គ្រោះបន្ទាន់នៅបន្ទប់ ICU នៃមន្ទីរពេទ្យរុស្សី បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩។
បងប្អូនដែលចង់ជួយដល់ភរិយារបស់កវីនិពន្ធ ជុំ ប៊ុនធឿន អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 098 299 558 ឬតាមរយៈគណនីធនាគារ ABA៖ BUNTHOEUNPHALLYPOVPISEY 000314357៕