អ្នកនាង ឱក សុគន្ធកញ្ញា៖ ភាគច្រើននៃរឿងក្តីអ្នកសិល្បៈជាមួយអ្នកមានលុយ មានងារជាឧកញ៉ា គឺភាគច្រើនបាត់ឈឹង

កម្សាន្ត

អ្នកសិល្បៈល្បីៗជាច្រើនរូបនៅប្រទេសកម្ពុជា បានចេញមុខអំពាវនាវដល់ប្រព័ន្ធច្បាប់ ជួយរកយុត្តិធម៌ជូនដល់ពិធីការិនីស្ថានីយ៍ទូរទស្សន៍ My TV និងជាអតីត Miss Grand Cambodia 2020​ កញ្ញា មាន ពេជ្ររីតា ដែលកំពុងមានរឿងក្ដីក្ដាំជាមួយនឹងលោកឧកញ៉ា ហេង សៀ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

តារាចម្រៀងល្បីលំដាប់ប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា បានថ្លែងប្រាប់សារព័ត៌មាន Fresh Newsថា ក្នុងនាមរូបនាងផ្ទាល់ និងក៏ជាអ្នកសិល្បៈមួយរូប សូមអំពាវនាវដល់អ្នកច្បាប់មេត្តា ជួយរកយុត្តិធម៌ឲ្យបានត្រឹមត្រូវដល់អ្នកសិល្បៈ ជាពិសេស គឺពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា។

បើតាមគ្រាប់ពេជ្ររបស់ផលិតកម្មរស្មីហង្សមាសរូបនេះ ភាគច្រើននៃរឿងក្តីអ្នកសិល្បៈជាមួយអ្នកមានលុយ ដូចជាអ្នកមានងារជាឧកញ៉ាជាដើម គឺភាគច្រើន ច្រើនតែបាត់ឈឹង ពោលគឺមិនដឹងថា នរណាឈ្នះនិងនរណាចាញ់នោះទេ។ ដូច្នេះនាងសូមទទូចហើយទទូចទៀត ឲ្យមានការប្រកាសដឹងជាសាធារណៈថា តើភាគីណាឈ្នះនិងភាគីណាចាញ់។

ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី អតីត​ Miss Grand Cambodia 2020​ ពេជ្ររីតា ​បានដាក់ពាក្យ​ប្ដឹង​បក​ទៅ​កាន់​​ឧកញ៉ា​ ហេង​ សៀ ​វ័យ​​៥៩​ឆ្នាំ​វិញ ​ពី​បទ​ ​«ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​» នៅ​ក្នុង​រថយន្ត​ត្រង់​ចំណុច​ ​​ម្ដុំ​ផ្សារ​គីឡូ​​​លេខ​ ៤​ ជិត​សកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​។​

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​កញ្ញា​ ពេជ្ររីតា ​​ដែល​ដាក់​ជូន​ទៅ​ព្រះ​រាជ្ញ​អាជ្ញា​នោះ​​ ​បាន​ធ្វើ​ការ​ទាមទារ​ទៅ​លើ​៣ចំណុច​​ដូចជា​៖
១./ ប្ដឹង​ឧកញ៉ា​ ហេង សៀ​ ពី​បទ​ «ប៉ុនប៉ង​រំលោភ​សេព​សន្ថវៈ​» ដោយ​មាន​​ស្ថាន​ទម្ងន់​
២./ ទាមទារ​សំណង​ជម្ងឺ​ចិត្ត​ចំនួន​ទឹក​ប្រាក់​ ១០,០០០០ដុល្លារ​ (​ដប់​ម៉ឺន​ដុល្លារ​អាមេរិក​)​
៣./​ ទាមទារ​ការ​ខាតបង់​ និង​ខូច​ខាត​ពេលវេលា​ និង​សេវា​ផ្លូវ​ច្បាប់​ចំនួន​ ១០,០០០ដុល្លារ​ (មួយ​ម៉ឺន​ដុល្លារ​)​​​

សូមចុចអានអត្ថបទខាងក្រោម៖