ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ កាលពីថ្ងៃទី ១៣ ខែឧសភា បានចេញដីកាបង្គាប់ឱ្យដោះលែង កញ្ញា មាន ពេជ្ររីតា ជាបន្ទាន់ ដោយបញ្ជាក់ថា នាងគ្មានទោសពីបទលួចមានស្ថានទម្ងន់ទោស ជាបទល្មើសព្រហ្មទណ្ឌ បើជននេះមិនជាប់ពាក់ព័ន្ធ នឹងដីការឃុំខ្លួននៃបទល្មើសផ្សេងទៀតនោះទេ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ការសម្រេចឱ្យនៅក្រៅឃុំ បណ្តោះអាសន្ន បន្ទាប់ពីចៅក្រមស៉ើបសួរ បានពិនិត្យលើសំណុំរឿង និងពាក្យសុំចប់សព្វគ្រប់ ហើយតំណាងអយ្យការបានឆ្លើយឯកភាព ក្នុងការឱ្យជនត្រូវចោទ បាននៅក្រៅឃុំជាបណ្តោះអាសន្ន តាមការស្នើសុំរបស់មេធាវីការពារសិទ្ធឱ្យជនត្រូវចោទ។
សូមបញ្ជាក់ថា ការសម្រេចបែបនេះពុំបានធ្វើឱ្យប៉ះពាល់ដល់នីតិវិធីក្នុងការស៉ើបសួរឡើយ ដូច្នេះតុលាការគប្បីអនុញ្ញាតឱ្យជនត្រូវចោទ បាននៅក្រៅឃុំជាបណ្តោះអាសន្ន ដោយជំនួសមកវិញនូវការដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕
សូមចុចអានអត្ថបទខាងក្រោម៖