កូនប្រុសឧកញ៉ា ឌួង ងៀប និងលោកជំទាវ ខុង លីស៊ីអាណា លោក ឌួង គីមឡុង ចូលរោងជ័យជាមួយកូនក្រមុំឈ្មោះ ដេត ម៉ារីណា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ យ៉ាងសាមញ្ញក្នុងត្រកូលគ្រួសារអភិជនមួយនេះ។ កម្មវិធីហាក់រៀបចំឡើងលក្ខណៈគ្រួសារក៏ពិតមែនប៉ុន្តែមើលទៅពោរពេញដោយស្នាមញញឹមរីករាយគ្រប់ៗគ្នា។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
នៅក្នុងកម្មវិធីសំខាន់ៗនៃការរៀបអាពាហ៍ពិពាហ៍ ហាក់គ្មានវត្តមានលោកឧកញ៉ា ឌួង ងៀប ចូលរួមអបអរសាទរកូនប្រុសស្រី ខណៈដែលលោកកំពុងមានរឿងក្តីក្តាំនឹងគ្នាឡើងតុលាការដើម្បីលែងលះជាមួយលោកជំទាវ ខុង លីស៊ីអាណា។ បើទោះជាយ៉ាងណាក្តីក៏កម្មវិធីនៅតែដំណើការដូចការគ្រោងទុក យ៉ាងសប្បាយរីករាយតាមប្រពៃណីវប្បធម៌ជាតិខ្មែរផងដែរ។
ជាមួយគ្នានោះ លោក ឌួង គីមឡុង ត្រូវជាកូនកំលោះ ក៏បានរៀបរាបសារលើបណ្តាញសង្គមហ្វេសបុកថា៖ ជាដំបូងកូនទាំងពី អរគុណដល់ម៉ាក់ប៉ាទាំងសងខាង ជាពិសេសម៉ាក់ទាំងពីរ ដែលខិតខំរៀបចំពិធីអាពាហ៍ពិពាហ៍ ជាលក្ខណៈគ្រួសារសំរាប់កូន អគុណដែលឲ្យកូនមានថ្ងៃនេះ។
រូបភាពលោក ឌួង គីមឡុង
លោកបន្តថា ពិធីធំតូចមិនសំខាន់ឡើយ អ្វីដែលសំខាន់គឺ ការធ្វើឡើងដោយបេះដូង ដោយក្តីស្រឡាញ់
កូនទាំងពីរនិងចាប់ដៃគ្នាចាប់ពីពេលនេះរហូតដល់ចាស់កោងខ្នង ថែរក្សាគ្នា ផ្តល់ក្តីស្រឡាញ់ឲ្យគ្នានិងថែរក្សាក្រុមគ្រួសារយើងទាំងមូល។
ទន្ទឹមនឹងនោះលោក គីមឡុង ឃ្លាតយកឪកាសនេះថ្លែងអំណរគុណដល់អតីតឧកញ៉ា ឌួង ឆាយ ដែលជាបងប្រុសបង្កើត អគុណនឹងហួត និងជេមួយ ដែលជួយជ្រំជ្រែងប្អូនទាំងពីរហូតមកដល់ពេលនេះ ប្អូនគ្មានអ្វីក្រៅពីអគុណនូវទឹកចិត្តដ៏ល្អរបស់ បងប្រុស និង បងស្រី ឡើយ។ ហើយក៏អរគុណដល់ លោកតា លោកយាយ អ៊ុំ ពូ មីង បងប្រុស បងស្រី ប្អូនប្រុស ប្អូនស្រី និងមិត្តទាំងអស់ ចំពោះការជូនពរ និង កាដូជាច្រើន ខ្ញុំពិតជាអរគុណខ្លាំងណាស់ ហើយក៏សូមទោសផង ដែលមិនបានអញ្ជើញញាតិមិត្តជិតឆ្ងាយមកចូលរួមនៅក្នុងពេលនេះ។
រូបភាពលោក ឌួង គីមឡុង
លោកបានបញ្ជាក់ថា អគុណភរិយា ដែលថែរក្សាការស្រឡាញ់អស់រយៈពេល ៩ឆ្នាំ រហូតមកដល់ថ្ងៃមង្គលមួយនេះ អគុណទឹកចិត្តដ៏ល្អ ទោះមិនសូវចេះផ្អែមល្ហែម តែអ្វីដែរធ្វើគឺចេញពីចិត្តស្រឡាញ់អូនណាស់៕
រូបភាពលោក ឌួង គីមឡុង
រូបភាពលោក ឌួង គីមឡុង