ស្នងការខេត្តព្រះសីហនុ បញ្ជាក់សំណុំរឿងបង្កប់​កាម៉េរ៉ា ក្នុងបន្ទប់សណ្ឋា​គារ ក្រោយកញ្ញា ​ដេននី​ ក្វាន់ បាន​ទម្លាយ

កម្សាន្ត

នៅថ្ងៃទី២៥ ខែឧសភានេះ តារាសម្តែងកញ្ញា ​ដេននី​ ក្វាន់ បាន​ទម្លាយ​នូវ​រឿងម្ចាស់​សណ្ឋាគារមួយ​នៅ​កំពង់សោម​ឈ្មោះ Gold Sea Hotel លួចបង្កប់​Camera​ ក្នុង​បន្ទប់​គេង​របស់នាង និងបន្ទប់​ផ្សេងៗ​ទៀត​អំឡុងពេលដែលនាងទៅស្នាក់នៅទីនោះកាលពីខែតុលា ឆ្នាំ២០២០។​​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

កញ្ញា ដេ​ន​នី ក្វាន់ បានបញ្ជាក់ថា នាង​ទ្រាំ មិនឡាយ៍ ជាសាធារណៈទេ ​ព្រោះរង់​ចាំ​ដំណោះ​ស្រាយ​ល្អជា​មួយ​ម្ចាស់​សណ្ឋាគារ តែ​លទ្ធ​ផល​ នាងទទួលបាន សំណង​ជាលុយ ត្រឹម​១​ម៉ឺ​ន​ដុល្លារ ប៉ុណ្ណោះ។

ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានឲ្យដឹងនៅល្ងាចថ្ងៃទី ២៥ ខែឧសភា នេះថាករណីនេះ គឺជាសំណុំរឿងចាស់ តាំងពីខែតុលា ឆ្នាំ២០២០ ដែលតុលាការបានសម្រេចក្តីរួចហើយ ខណៈ​ដែលជន​ដែលពាក់ព័ន្ធនឹងការបង្កប់កាំមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះ ក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ៕

ប្រភព៖ កម្ពុជាថ្មី