តារាចម្រៀង ករុណា ពេជ្រ បានរៀបចំពិធីឡើងផ្ទះក្នុងសភាពស្ងប់ស្ងាត់ ស្របពេលដែលតារារូបនេះបានសន្សាថា នឹងរៀបចំផ្ទះអោយរួចរាល់ នឹងឆាប់បាននាំយកលោកឪពុកមករស់នៅ ជុំគ្នាក្នុងផ្ទះតែមួយ ខណៈដែលពេលមុនលោកឪពុករបស់ករុណា បានត្រឹមសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់ជាច្រើនខែ ។

អស់រយៈពេលជាង៣ឆ្នាំ លោកករុណា ពេជ្រ បានជំរុញទាំងទឹកប្រាក់ និងទឹកចិត្ត ព្រោះតែការពុះពារធ្វើយ៉ាងណាពន្លឿនក្នុងការសាងសង់អោយបានឆាប់រហ័ស និងអាចឆាប់យកអ្នកមានគុណដែលកំពុងសម្រាន្តមភលើគ្រែពេទ្យមករួមរស់ជុំគ្នាក្នុងដំបូលផ្ទះតែមួយ ។

ចំណែកផ្ទះវីឡាដ៏ស្កឹមស្កៃនេះ ត្រូវបានគេដឹងថា ចំណាយទឹកប្រាក់ប្រមាណជាង៦០ម៉ឺនដុល្លារ ប៉ុន្តែស្របពេលកំពុងផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ បែបនេះ បានធ្វើឱ្យលោក ករុណា ពេជ្រ រៀបចំឡើង ផ្ទះវីឡាយ៉ាងសាមញ្ញ និងស្ងប់ស្ងាត់។

លោកពិតជាស្រឡាញ់លោកឪពុកណាស់ ទោះលំបាកបែបណាក៏ដោយ ក៏លោកនៅតែខិតខំបំពេញបំណងរបស់លោកឪពុក។ តារាប្រុសរូបនេះ រមែងបំពេញការងារមនុស្សធម៌ ដើម្បីចែករំលែកបុណ្យកុសល ជូនដល់លោកឪពុកអោយបានបន្តរស់រានមានជីវិត ជុំកូនជុំចៅ សុខសប្បាយតទៅ។









