កាលពីពេលថ្មីៗកន្លងទៅនេះ ទាំងមិត្តអ្នកអាននិងបណ្ដាផេកផ្សេងៗ បានចុះផ្សាយនិងជជែកវែកញែកពីតួអង្គស្រីដែលជាកូនស្រីម្ចាស់ផលិតកម្ម មហាហង្ស អ្នកនាង ភិន សុដាលីស ថាជាតួស្រីឆ្នើមរបស់អ្នកនិពន្ធ ម៉ីសន សុធារី។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
តាមហ្វេសបុករបស់អ្នកនិពន្ធល្បីឈ្មោះ ម៉ីសន សុធារី បានសរសេរខេបសិនវែងអន្លាយបកស្រាយថា៖ “មានគ្នាយើងខ្លះ ខលមកនិយាយលេង ខ្លះបន្លំមែន ថាហេតុអីខ្ញុំឆ្លើយបែបនេះ មិនខ្លាចអ្នកផ្សេងអន់ចិត្តជាងមួយសប្តាហ៍ហើយ តវ៉ាមិនឈប់“។
អ្នកនិពន្ធបានពន្យល់យ៉ាងដូច្នេះថា៖
១ អត់ខ្លាច អ្នកណាអត់សប្បាយចិត្តព្រោះមិនឆ្លើយដើម្បីឲ្យអ្នកណាសប្បាយចិត្តចម្លើយពីបេះដូង គ្មានថ្នូរនឹងអ្វីគ្មានចង់បានអ្វីជាទម្លាប់របស់ខ្ញុំ!
២ អត់មានទាក់ទងអ្វីនិង ភិន សុដាលីស ឬតួផ្សេងៗ សូម្បី នរា ឬសុធា ហ្វេនសុទ្ធសាធ មិនដែលសូម្បីធ្វើការជាមួយ
៣ អ្នកទាំងអស់ មិនដែលសូម្បីប៉ាវកាហ្វេខ្ញុំមួយកែវ មានតែខ្ញុំប៉ាវវិញ បើត្រូវជួបគ្នា
៤ ខ្ញុំមិនទម្លាប់រើសឆ្លើយ យកតែមនុស្ស ដែលមកល្អជាមួយខ្ញុំ ស្គាល់ខ្ញុំ។ គេសួរទេពកោសល្យ ខ្ញុំឆ្លើយទេពកោសល្យ គេសួរសម្រស់ ខ្ញុំនឹងឆ្លើយបែបសម្រស់ បើថ្ងៃណាមួយគេសួរថា អ្នកណាគ្នាខ្ញុំ ហ្នឹង ចម្លើយផ្សេង
សូមរៀនមើលអ្វីៗ ដោយ មិនប្រើមនោសញ្ចេតនា! សូមកុំទុកគ្នាឯងគ្នាគេនៅក្នុងការវិនិច្ឆ័យ! សូមជួយថ្នាលសិល្បៈខ្មែរតែប៉ុណ្ណឹងសិនក៏បាន!
ដោយឡែកក្រោយពេលអ្នកនិពន្ធ ម៉ីសន សុធារី បានបកស្រាយតាមរយៈផេករួចមក ក៏មានបណ្ដាហ្វេននិងមិត្តអ្នកអានជាច្រើនបានបញ្ចេញមតិគាំទ្រនៃការលើកឡើងរបស់លោកស្រីផងដែរ។
សូមបញ្ចាក់ថា អ្នកនិពន្ធ ម៉ីសន សុធារី ជាម្ចាស់សៀវភៅ «ពេលវេលា» «ការឈឺចាប់» ប្រលោមលោក «ស្ទូឌីយោលេខ៧» «អាគមបរព្រៃ» ល្ខោនវិទ្យុ «ស្នាមសាក់រូបខ្លា» រឿង «កំណាត់ផ្លូវចុងក្រោយ» ភាពយន្ត «ស្រទន់មន្តស្នេហ៍» «ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់» ក៏ជាអ្នកនិពន្ធ និងជាអ្នកសារព័ត៌មានស្ត្រីដ៏លេចធ្លោម្នាក់ និងមានកេរ្តិ៍ឈ្មោះ ធ្លាប់គ្រប់គ្រងផ្នែកផលិតនៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា, Sabay digital ជាទីប្រឹក្សាផ្នែកឃោសនា ឲ្យទូរទស្សន៍ភីអិនអិន និងបច្ចុប្បន្នជាអ្នកនិពន្ធឯករាជ្យមួយរូបនៅកម្ពុជា៕
សូមអានអត្ថបទទាក់ទង៖