ភាពយន្តខ្មាតខ្លីបែបអប់រំមានចំណងជើងថា”អ្នកក្រ” ផលិតដោយតារាចម្រៀងពលករ គុយលី រួមនឹងមិត្តភ័ក្ដិ ត្រូវបានទទួលការគាំទ្រច្រើនលើបណ្ដាញសង្គម ភាពយន្តមួយនេះ បង្ហោះមិនបាន១ខែផង មានអ្នកទស្សនាជាង២លានដងទៅហើយ។
គុយលី ថ្លែងថា លោកនិងមិត្តភ័ក្ដិ ៤ទៅ៥នាក់ បានសាកល្បងផលិតលេង គ្រាន់បង្វែរការអប់សុខ គួបផ្សំការស្រលាញ់សិល្បៈដូចគ្នាផងនោះ។ ការផលិតនេះក្រុម 3pixels Media របស់លោក មិនមានក្រុមហ៊ុនមួយណា ជួយដាក់ពាណិជ្ជកម្មនៅឡើយទេ គឺផលិតឡើង ដើម្បីឲ្យមហាជនស្គាល់ពីស្នាដៃក្រុមខ្លួនសិនប៉ុណ្ណោះ។
ដោយឃើញភាពយន្តទី១រឿង”អ្នកក្រ” មានអ្នកទស្សនាជាង២លានដងបែបនេះ បានធ្វើឲ្យក្រុមមានកម្លាំងចិត្តជាងខ្លាំង ហើយខំបន្តផលិតភាពយន្តទី២ ទើបនឹងបញ្ចប់ការផលិតកាលពីពេលថ្មីនេះ។
ភាពយន្តនោះលោកទើបតែផុសលើបណ្ដាញសង្គមនៅថ្ងៃមិញនេះមានចំណងជើងថា រឿង “ប្តីដើម ” និយាយពី និយាយពីជម្លោះក្នុងគ្រួសារដ៏តូចមួយ ដោយប្រពន្ធមានប្តីថ្មី ស្របពេលប្តីចាស់នៅធ្វើការប្រទេសគេ។
កាមការបញ្ជាក់ពីគុយលី 3pixels Media គ្រោងបន្តផលិតជាបន្តបន្ទាប់ ប្រសិនបើមានក្រុមហ៊ុនណា អាណិតជួយ ដាក់ពាណិជ្ជកម្មនោះ ហើយបច្ចុប្បន្នក្រុមការងារលោកកំពុងស្វែងរកដៃគូ ដាក់ពាណិជ្ជកម្ម៕