រឿងរ៉ាវហែកហួរគ្នាមួយពាក់ព័ន្ធនឹងលោក មូល សុវណ្ណគីរី បានធ្លាយចេញព្រឹកមិញនេះ ដោយត្រូវនារីវ័យក្មេង និងស្រស់ស្អាតម្នាក់ចេញមកបកអាក្រាតថា អតីតហ្វ្រេសស៊ីរូបនេះ ជាមនុស្សបោកប្រាស់ស្រីៗ ដើម្បីតែចិញ្ចឹមជីវិតខ្លួនឯង និងបានប្រើពាក្យធ្ងន់ៗមួយចំនួន។
គណនីហ្វេសប៊ុកដែលឈ្មោះ Je Ka បានបញ្ចេញអំពីរឿងនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកមិញនេះនៅលើបណ្ដាញសង្គម ដោយក្នុងខ្លះជឿ ខ្លះទៀតនៅមានមន្ទិល។ ដោយមានប្រើពាក្យធ្ងន់ៗដល់ថ្នាក់ “អា មឹង” ផង គណនីដែលដាក់រូប Profile ជាស្រីស្អាតវ័យប្រមាណ ២០ឆ្នាំ ដែលមិនទាន់ដឹងពួកគេមានទំនាក់ទំនងស៊ីជម្រៅនឹងគ្នាប៉ុណ្ណានោះ បានសរសេរបកអាក្រាតថា សុវណ្ណគីរី គឺជាមនុស្សបោកប្រាស់ ដោយបានបោកប្រាស់រូបនាងម្ដងជាពីរដង ទៅមានអ្នកថ្មី ក្នុងនោះនាងថែមទាំងចាប់បានភស្តុតាងថែមទៀត ប៉ុន្តែតារាប្រុសនៅតែប្រកែក។
កាន់តែធ្ងន់ ប្រភពពីហ្វេសប៊ុកខាងលើ បានសរសេរពាក្យធ្ងន់ៗថា “ម៉ាអាថោកទាបដើរបោកតែស្រី រស់ដោយសារតែស្រី”។ ម្ចាស់សំណេរនៅបានស្នើឲ្យប្រិយមិត្តជួយចែកចាយព័ត៌មាននេះបន្តអំពីអ្វីដែលនាងបានបកអាក្រាត សុវណ្ណគីរី។
យ៉ាងណា មិនទាន់ដឹងច្បាស់នៅឡើយថា សាច់រឿងខាងលើមានដើមចមយ៉ាងណា ហើយថា គណនីហ្វេសប៊ុក Je Ka ខាងលើនេះ ជាគណនីពិត ឬក៏អត់នៅឡើយ។ បន្ថែមពីលើនេះ សាមីខ្លួនខាងប្រុស នៅមិនទាន់អាចភ្ជាប់ទំនាក់ទំនងដើម្បីសុំការអធិប្បាយលើករណីខាងលើនៅឡើយ។
មូល សុវណ្ណគីរី គឺជាអតីតហ្វ្រេសស៊ីឆ្នាំ ២០០៥ ដែលបន្ទាប់ពីទទួលបានការចាប់អារម្មណ៍តាមរយៈការថត MV ជាច្រើននាពេលនោះ លោកក៏បានស្ងប់ស្ងាត់ពីសិល្បៈ។ ក្រោយមកក៏លឺដំណឹងថា លោកបានចូលបម្រើការងារនៅផលិតកម្មសាន់ដេ ក្នុងនាមជាទីប្រឹក្សាផលិតកម្ម។
នៅក្នុងការងារថ្មី គេក៏មិនសូវឃើញលោកលេចមុខលេខមាត់ក្នុងសិល្បៈច្រើនដែរ ហើយបន្តិចម្ដងៗ ក៏ស្ងាត់មកដល់បច្ចុប្បន្ន និងទើបតែព័ត៌មានពីលោកក្រោយពីត្រូវនារីម្នាក់ចេញមកបកអាក្រាត និងជេរប្រមាថដោយពាក្យអសុរោះដូច្នេះ។ យ៉ាងណា សាច់រឿងពីក្រោយរឿងយ៉ាងណា មិនទាន់ដឹងនៅឡើយ៕
ប្រភព៖ news.sabay.com.kh