កន្លងមកSabay ធ្លាប់តែលើកបង្ហាញពីអាពាហ៍ពិពាហ៍របស់អ្នកសិល្បៈនេះ អ្នកសិល្បៈនោះជារឿយៗចែកជូនប្រិយមិត្តទស្សនា ប៉ុន្តែថ្ងៃនេះយើងលើកយកតារាស្រីចំនួន៧រូប មានកូនដោយ មិនបានប្រកាសជាសាធារណៈនៃអាពាហ៍ពិពាហ៍របស់ខ្លួនឲ្យអ្នកគាំទ្របានដឹង។ តារាស្រីទាំង៦រូបនោះមានឈ្មោះដូចខាងក្រោម៖
១/ អ្នកនាង នៅ សុនិតា
តារាសម្ដែងស្រី នៅ សុជាតា ទើបតែសម្រាលកូនស្រីម្នាក់កាលពីពេលថ្មីៗនេះ ដោយកូននោះ គឺជា ដំណក់ឈាមរបស់លោក ទិត្យ ថារិទ្ធ អគ្គនាយករងវិទ្យុ និងទូរទស្សន៍បាយ័ន បច្ចុប្បន្នមានតួនាទីបន្ថែមក្នុងជួររដ្ឋាភិបាលជា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌និង វិចិត្រសិល្បៈ។ ការរួមរសជាមួយគ្នារបស់នាងអ្នកនាង នៅ សុនិតា និង លោក ទិត្យ ថារិទ្ធ រហូតដល់មានកូននេះ ត្រូវបានមហាជនមើលឃើញថា មិនទាន់បានរៀបការជាសាធារណៈឡើយ។
២/ អ្នកនាង ឈិត សុជាតា
ពិធីការិនីនិង តារាសម្ដែងអ្នកនាង ឈិត សុជាតា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង កាលពេលកន្លងទៅ ក្រោយពីតារាស្រីរូបនេះបង្ហាញមុខមាត់កូនប្រុសស្រីភ្លោះពីរនាក់គួរឲ្យស្រលាញ់។ ប៉ុន្តែនាងភ្លាមៗ នាងបានព្យាយាមមិនបង្ហាញអត្តសញ្ញាណស្វាមីនាង។ ប៉ុន្តែទើបថ្មីៗនេះ ទើបនាងដាច់ចិត្តបង្ហាញមុខមាត់ស្វាមីនាងជាសាធារណៈ។ ដូចនឹងតារាស្រីទាំង៣នាក់ខាងលើដែរ អ្នកទាំងពីរមិនទាន់បានចូលរោងការជាចំហនៅឡើយ។
៣/ អ្នកនាង ហង្ស ម៉ារ៉ានី
តារាសម្ដែង ហង្ស ម៉ារ៉ានី ក៏ត្រូវបានគេដឹងថា ទើបមានកូនប្រុសម្នាក់វ័យជិតជាង១ឆ្នាំ ។ តារាស្រីដែលល្បីខាងឡាយ លក់ផលិតផលរូបនេះ មានស្វាមីឈ្មោះ ភូ កែវសម្បត្តិ វ័យជាង៣០ឆ្នាំ គឺជាអ្នកជំនួញម្នាក់។ ពួកគេក៏រួមរស់ជាមួយគ្នា រហូតដល់មានកូននេះ ដោយមិនទាន់បានរៀបការជាសាធារណៈដូចគ្នា។
៤/ ពេជ្រ សិរីរ័ត្ន៖ អតីតពិធីការិនីទូរទស្សន៍បាយ័ន បានរងព័ត៌មានចចាមអារ៉ាមជាលើកអំពីទំនាក់ទំនងស្នេហ៍ជាបន្តបន្ទាប់ ក្រោយពីបែកបាក់ជាមួយលោក គង់ វិសាល។ ម្ដងល្បីថានាងមានស្នេហ៍ជាមួយមន្ត្រីធំម្នាក់ដែលជាអ្នកនៅពីក្រោយភាពហ៊ឺហារបស់នាង។ ក្រៅពីនេះ ក៏ព័ត៌មានថា នាងមានទំនាក់ទំនងជាមួយអ្នកជំនួញធំមួយរូបទៀត។ យ៉ាងណា ពិធីការិនី “តុបំភ្លឺ” មិនដែលបំភ្លឺរឿងខ្លួនឯងឲ្យច្បាស់លាស់ឡើយ។មិនបង្ហាញបុរសអ្នកនៅពីក្រោយភាពហ៊ឺហា ប៉ុន្តែ សិរីរ័ត្ន បានបង្ហាញកូនប្រុស ស្រី ២នាក់ អាយុប្រមាណ ៥ និង ៧ឆ្នាំ ទាំងមិនមានព័ត៌មានច្បាស់ថា ឪពុករបស់ពួកគេគឺជានរណា។
៥ អ្នកនាង ភិន សុដាលីស
តារាសម្ដែង ភិន សុដាលីស ត្រូវបានគេដឹងថា មានកូនស្រីម្នាក់ដូចគ្នា ជាមួយអតីតស្វាមី លោក ប៉ែន ចំរុង ដោយពួកគេ ធ្លាប់រួមរស់ជាមួយគ្នា មិនបានរៀបការជាសាធារណៈ គ្រាន់តែចុះសំបុត្រអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។ ប៉ុន្តែចុងក្រោយមក អ្នកទាំងពីរបានលែងលះគ្នា តាមផ្លូវច្បាប់ ដោយបន្សល់កូនស្រីម្នាក់វ័យ៣ឆ្នាំ កំពុងតែស្ថិតក្រោម កាលមើលថែ ដោយអ្នកនាង ភិន សុដាលីស ហើយលោក ប៉ែនចំរុង សូម្បីតែទៅជួបមុខកូនផ្ទាល់តែម្ដង ក៏មិនមានឧកាសបានជួបរហូតមកដល់បច្ចុប្បន្ន។
៦/ អ្នកនាង ម៉ៅ ស៊ីណាត
បន្ទាប់ពីចែកផ្លូវជាមួយអតីតស្វាមីជាមេធាវីល្បីឈ្មោះម្នាក់ តារាចម្រៀងអ្នកនាងម៉ៅ ស៊ីណាត ត្រូវបានគេដឹងជាសាធារណៈថា បានបង្កើតភ្លើងស្នេហ៍ជាមួយមន្ត្រីយោធាម្នាក់ឈ្មោះ “វិសាល” ហើយបច្ចុប្បន្នអ្នកទាំងពី មានចំណងដៃកូនស្រីម្នាក់វ័យប្រហែលជាង៣ឆ្នាំមកហើយ។ ការរួមរសជាមួយគ្នា របស់នាង ម៉ៅ ស៊ីណាត និង លោក វិសាល ត្រូវបានមហាជនមើលឃើញថា ពួកគេមិនបានរៀបការជាសាធារណៈឡើយឲ្យអ្នកគាំទ្របានដឹងឡើយ។
៧/អ្នកនាង ស្វែង សុជាតា
តារាស្រីជើងចាស់ ស្វែង សុជាតា ត្រូវបានគេដឹងថា ជាតារាស្រីម្នាក់ធ្លាប់ឆ្លងកាត់ ការមានស្វាមីជាច្រើនលើកមកហើយ ស្វាមីចុងក្រោយ របស់អ្នកនាង គឺជា គ្រូខ្មែរម្នាក់នៅឯភ្នំគូលេន ដែលមានវ័យក្មេងជាង អ្នកនាងជាច្រើនឆ្នាំ។ អ្នកទាំងពីរ បានរួមរសជាមួយគ្នារហូតដល់មានកូនប្រុសម្នាក់ដោយមិនទាន់បានរៀបការជាសាធារណៈឡើយ៕
ប្រភព៖ sabay.com.kh