តារាសម្ដែងសម្តីស្រទន់ កញ្ញា ផ្អែម ម៉ិចម៉ារីកា ថ្មីៗនេះ បានសម្រេចចិត្តបោះបង់ចោលគម្រោងឡើងស៊េរីរថយន្តទំនើប ហើយងាកមកទិញវីឡាទោលព្រីន ក្នុងគម្រោងបុរីវិចិត្រដារ៉ា ជំនួសវិញ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ


តារាសម្ដែងវ័យទើប ២២ឆ្នាំរូបនេះ បង្ហើបឱ្យដឹងថា ពីដំបូងគាត់បម្រុងនឹងចំណាយលុយទាំងអស់ ដែលកញ្ញាខំសន្សំ ទៅទិញរថយន្តទំនើបម៉ាក Lexus NX 200t មួយគ្រឿង ដើម្បីងាយស្រួលធ្វើដំណើរ ជាពិសេសការងារផ្នែកសិល្បៈ។ ប៉ុន្តែដោយសារតែ កញ្ញា មានទំនុកចិត្តទៅលើគុណភាពសំណង់ និងទីតាំងស្ថិតនៅជាប់នឹងជើងភ្នំដ៏ល្អឥតខ្ចោះក្នុង បុរី វិចិត្រដារ៉ា របស់លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ខ្លួនក៏សម្រេចចិត្តទិញវីឡាទោលព្រីន ដោយបង់ផ្តាច់ទៅឱ្យខាងបុរីតែម្ដង។


ដោយឡែក លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដែលជាម្ចាស់អភិវឌ្ឍគម្រោងបុរី វិចិត្រដារ៉ា ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនលើករណីនេះដែរថា៖ «តារាសម្ដែងសម្រស់ស្រទន់សម្តី ផ្អែម ម៉ិចម៉ារីកា សម្រេចចិត្តទិញវីឡាទោលព្រីនដោយគាត់ទុកចិត្តទៅលើគុណភាពសំណង់ និងកិត្តិយសរបស់។ គាត់ថាគាត់សុខចិត្តទិញវីឡាទោលព្រីនបង់ផ្តាច់ ដោយបោះបង់នៅការដូរថយន្តថ្មីNX200t តើគាត់សម្រេចចិត្ត ខុសឬត្រូវ បងប្អូន?»។

លោកឧកញ៉ា បន្ថែមថា៖ មនុស្សជាច្រើនតែងតែនិយាយថា ពេលវេលាដែលទិញអចលនទ្រព្យល្អបំផុតគឺកាលពី ៥ឆ្នាំមុន និង ៥ឆ្នាំបន្ទាប់ គាត់នៅតែ និយាយពាក្យនេះដដែល ពោល គឺមិនដែលបានទិញទាល់តែសោះ! សំណាងសាងពីគំនិត អ្វីៗទាំងអស់កើតឡើង មិនមែនជារឿងចៃដន្យនោះទេ គឺកើតឡើងដោយមានផែនការជាក់លាក់ មិនមែនសុខៗក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនោះទេ!។

គម្រោងផ្ទះវីឡាព្រីន របស់ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ស្ថិតក្នុងតំបន់ដែលកំពុងមានសក្ដានុពលស្រាប់ មានហេដ្ឋារចនាសម្ព័ន្ធសព្វគ្រប់រួចស្រេច ហ៊ុំព័ទ្ធទៅដោយតំបន់សក្ដានុពលសេដ្ឋកិច្ច ធ្វើដំណើរតែ១៥នាទី ពីផ្សារទំនើបអ៊ីអន២ នៅកៀកជិតបង្កើយទៅនឹងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងនៅជិតគម្រោង អភិវឌ្ឍន៍ធំៗជាច្រើនកន្លែងផ្សេងទៀត។


វីឡាព្រីននេះ បច្ចុប្បន្នកំពុងដាក់លក់ ក្នុងតម្លៃប្រូម៉ូសិនពិសេសជូនអតិថិជន គឺត្រឹមតែ 68,888$ តែប៉ុណ្ណោះ! វីឡាទោលព្រីននេះ មានទំហំដីស្តង់ដារ គឺ 10m x 20m និងទំហំផ្ទះ 8m x 12m មានបន្ទប់គេង 3 បន្ទប់ទឹក 2 កន្លែងទទួលភ្ញៀវ2 កន្លែងញ៉ាំអាហារ1 ចង្ក្រានបាយ1 ។ មានរានហាលមុខផ្ទះ នៅជាន់ទី1 ចំណតរថយន្តធំទូលាយ សល់ខាងមុខ 5m សល់ចំហៀងម្ខាង 1m សល់ដីក្រោយ ជាពិសេស គឺជាប្រភេទផ្ទះវីឡាទោល មានរបងព័ទ្ធជុំវិញលក្ខណៈជន និងទាន់សម័យថែមទៀតផង។ ទីតាំងគម្រោងស្ថិតនៅ ជាប់នឹងជើងភ្នំប្រសិទ្ធិ ក្នុងសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕