តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា បានទៅថតអូខេ ដើម្បីដឹងពីភេទកូនកំពុងពរពោះក្នុងផ្ទៃរបស់នាងហើយ លទ្ធផលដែលចេញមក នាង ទទួលបានកូនប្រុស។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៩នេះ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពច្រើនសន្លឹកចេញពីលទ្ធផលឆ្លុះអេកូ នៅមន្ទីរពេទ្យ Bumrungrad International ប្រទេសថៃ។ អ្នកនាងថែមទាំងបញ្ជាក់ឲ្យដឹងដែរថា កូនប្រុសមានសុខភាពល្អទេ ហើយទាំងអ្នកនាង និងស្វាមីក៏កំពុងទន្ទឹងរង់ចាំការមកដល់របស់កូនឆាប់ៗដែរ៕