តារាចម្រៀងពលករ លោក គុយ លី បានសម្ដែងការរំភើបជាខ្លាំងនៅ ពេលដែល លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានជួយចេញថ្លៃព្យាបាល អ្នកម្ដាយជាទីស្រលាញ់ របស់ខ្លួន ពេលនេះមានជំងឺយ៉ាងធ្ងន់ធ្ងរ សម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយក្នុងខេត្ត ពោធិ៍សាត់។

យប់មិញនេះ តារាចម្រៀង លោក គុយ លី បានចេញពីភ្នំពេញទាំងយប់ទៅ ខេត្ត ពោធិ៍សាត់ នៅពេលដែលទទួលដំណឹងថា ម្ដាយរបស់លោកមានជំងឺធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ។ លោកថា ដោយឃើញ ជីវភាពក្រុមគ្រួសារ ខ្លួនមិនសូវប្រសើរ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាមេរបស់ខ្លួននោះ បានឧបត្ថម្ភចំនួន៤លានរៀល ដើម្បីសម្រួលក្នុងការចេញថ្លៃព្យាបាល។

ម្ដាយគុយ លីមានវ័យ៥២ឆ្នាំ មានជំងឺក្រពះពោះវៀន ជាច្រើនឆ្នាំមកហើយ ដោយកន្លង គុយ លី ប្រាប់ថា មកធ្លាប់ព្យាបាលបានធូរស្រាលម្ដងរួមកហើយ ប៉ុន្តែទើបចាប់ផ្ដើម រើឡើងវិញ ប៉ុន្មានថ្ងៃមុននេះ។ តំណាងក្រុមគ្រួសារ គុយ លី សូមថ្លែងអំណរគុណ លោកឧកញ៉ាជាខ្លាំង ហើយសូមជូនឲ្យលោកឧកញ៉ា ក្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ រកស៊ី កាន់តែមានបានថែមទៀត៕