លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រចាំផលិតកម្មកាឡាក់ស៊ី បានបញ្ចេញបទចម្រៀងមនោសញ្ចេតនាយ៉ាងអន្លង់អន្លោយ ពិរោះរណ្តំ ចាក់ដោតយុវវ័យ ដោយអមជាមួយម៉ូតសក់ប្លែកចងទៅក្រោយ ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលជាថ្មី ។
នៅប៉ុន្មានម៉ោងមុននេះ បទចម្រៀងរបស់ តារាចម្រៀងរៀមច្បងរូបនេះ មានចំណងជើងថា “ចង់ឈប់ស្រលាញ់អ្នកណាហើយ” ដែលបានចេញនៅលើ ឆាណែល យូធូប របស់ផលិតកម្ម Galaxy Navatra ដែលមានអត្ថន័យចាក់ដោតសម្រាប់អ្នកមានស្នេហា បទភ្លេងពីរោះលន្លង់លន្លោច រណ្តំចិត្ត ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺ ស្តាយម៉ូតសក់ស៊េរីចាស់ ដែលតាមចំណាំ លោក ព្រាបសុវត្ថិ ធ្លាប់លេងម៉ូតនេះកាលប្រហែល១០ឆ្នាំមុនរួចមកហើយ ហើយឥឡូវនេះលោកយកម៉ូដសក់នេះ មកបង្ហាញជាថ្មីម្តងទៀត មើលទៅរិតតែសង្ហាមិនចាញ់កាលពី១០ឆ្នាំមុនទេ ថ្វីត្បិតតែឥឡូវលោកមានវ័យជ្រេជាងមុនក៏ដោយ។

លោក ព្រាប សុវត្ថិ ជាតារាម្នាក់ ចូលចិត្តលេងម៉ូដសក់សាហាវ តាំងពីលោកចូលប្រឡូកក្នុងសិល្បៈ រហូតមកទល់បច្ចុប្បន្ន ហើយម៉ូដសក់របស់លោក មិនដែលជាន់គ្នាសូម្បីបន្តិច។
តោះមកទស្សនានិងស្តាប់ទាំងអស់គ្នា ៖