យើងឃើញថាចូលខែថ្មីនៃខែកញ្ញាភ្លាម កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញបទចម្រៀងជាបន្តបន្ទាប់ ខណៈដែលតារាក្នុងស្រុកមួយចំនួនហាក់មានមានសភាពស្ងាត់នៅឡើយ។ កំពូលតារាចម្រៀងជើងចាស់ប្រចាំផលិតកម្មកម្សាន្តល្បីឈ្មោះមួយនេះនៅតែអាចធ្វើឱ្យអ្នកស្ដាប់មិនខកបំណង។

នៅថ្ងៃនេះបទថ្មីដែលមានចំណងជើងថា «ស្រលាញ់ធម្មតាតែឈឺធ្ងន់ធ្ងរ» ត្រូវបានចេញផ្សាយផ្លូវការនៅលើយូធូបផលិតកម្ម Galaxy Navatra ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកស្ដាប់ និងត្រូវបានស្ញើចសរសើរគ្រប់ៗគ្នាថែមទៀតផង ។

ហើយបទចម្រៀងថ្មីបែបមនោសញ្ចេតនា ពិរោះលន្លង់លន្លោច ឈឺចាប់ខ្លោចផ្សារមួយនេះ គឺជាស្នាដៃនិពន្ធទំនុកច្រៀងរបស់អ្នកគ្រប់គ្រង និងអ្នកនិពន្ធឆ្នើមនៃផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ ផ្ទាល់តែម្ដង ។

អ្វីដែលពិសេសនោះ គិតត្រឹមរយៈពេល៤ម៉ោងមកនេះ បទ «ស្រលាញ់ធម្មតាឈឺចាប់ធ្ងន់ធ្ងរ» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ មានការចូលទស្សនារាប់ម៉ឺនដងនៅលើបណ្ដាញយូធូបផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖