ចុះផ្ទាល់ កាច់ផ្ទាល់ផ្អើលប្រជាកសិករម្ចាស់ចំការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំកំពូលតារាចម្រៀងល្បីៗប្រមូលទិញផ្លែមៀនប៉ៃលិន

កម្សាន្ត

នៅថ្ងៃទី៣ ខែកញ្ញានេះ ដោយមានការចង្អុលបង្ហាញផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសពីររូប គឺលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត ចុះទៅប្រមូលទិញផ្លែមៀនប៉ៃលិនដល់ចំការរបស់ប្រជាកសិករ ដែលនេះបង្ករឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង និងកោតស្ងប់ស្ងែងសរសើរនូវទឹកចិត្តវីរភាព សប្បុរសធម៌របស់អ្នកឧកញ៉ា ក៏ដូចជាសិល្បករដែលចុះមកទីតាំងដោយផ្ទាល់នៅពេលនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សកម្មភាពចុះផ្ទាល់ កាច់ផ្ទាល់ជាមួយម្ចាស់ចំការរបស់អ្នកឧកញ៉ា និងសិល្បរកល្បីៗរបស់យើងស្ថិតក្នុងគ្រាដ៏លំបាករបស់ពួកគាត់ បានបង្ហាញឲ្យឃើញនូវការស្រឡាញ់ចែករំលែកទុក្ខលំបាក និងលើកទឹកចិត្ត ខណៈផ្លែមៀនប៉ៃលិនបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិនត្រូវជាប់គាំងខ្វះទីផ្សារប្រមាណជាង ៥ម៉ឺនតោននៅក្នុងឆ្នាំ២០២១នេះ។

ម្ចាស់ចំការម្នាក់បានថ្លែងថា គាត់ពិតជាសប្បាយចិត្តនៅពេលដែលឃើញអ្នកឧកញ៉ាល្បីឈ្មោះ ឡេង ណាវ៉ាត្រា និងតារាចម្រៀង ព្រាប សវុត្ថិ ខេមរៈ សិរីមន្ត ព្រមទាំងថ្នាក់ដឹកនាំជាច្រើននាក់បានចុះមកដល់ទីតាំងចំការដើម្បីប្រមូលទិញមៀនប៉ៃលិន ពិតជាបានរួមចំណែកជួយដល់បងប្អូនកសិករយើងកំពុងជួបបញ្ហាខ្វះទីផ្សារ។

ទាក់ទងនឹងយុទ្ធនាការប្រមូលទិញផ្លែមៀនប៉ៃលិននេះដែរ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានឲ្យដឹងថា ការប្រមូលទិញរយៈពេលជិត២០ថ្ងៃនោះ គឺប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋបានជិត ២ពាន់តោន។ ការប្រមូលទិញកាលពីជំហ៊ានទី១ មិនទាន់អស់នៅឡើយ និងមានការស្នើសុំពីប្រជាពលរដ្ឋម្ចាស់ចម្ការផងនោះ ទើបរូបលោកបានរាយការណ៍ និងគោរពស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជួយទិញផ្លែមៀនបន្ត។

ក្រោយទទួលបានការស្នើសុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាងសម្តេចផ្ទាល់ចុះមកប្រមូលទិញផ្លែមៀននៅសេសសល់នេះ ហើយបើតាមការបញ្ជាក់ពីអភិបាលខេត្តបាត់ដំបង ផ្លែមៀនដែលត្រូវប្រមូលទិញបន្តនេះ មានចំនួន៧ចម្ការ៕