សុ ទ្ធ បញ្ចកា ឈឺចាប់ខ្លាំង ក្រោយ អេដវីដ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ

កម្សាន្ត

កាលពីប៉ុន្មានខែកន្លងមក តារាសម្តែងប្រុសលោក អេដវីដ បានបង្ករការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោកត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ករណីប្រើអំពើហឹង្សាដោយស្ថានទម្ងន់ទោសទៅលើសង្សា គឺអ្នក នាង សុទ្ធបញ្ចការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីរស់នៅក្នុងពន្ធនារព្រៃសអស់រយ:ពេលប្រមាណ២ខែមកនេះ ឥឡូវតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។

ស្ងាត់បាត់ អេដវីដ ស្រាប់តែ សុទ្ធ បញ្ចកា ស៊ែរផុសចាស់នេះឡើង  សង្ស័យនឹកម្ចាស់ផុសខ្លាំង – Popular Magazine

អ្នកនាង សុទ្ធ បញ្ចកា លើកឡើងថា លោក អេ ដវីដ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំហើយ។ ប៉ុន្តែអេដវីដក្រោយដោះលែងនៅក្រៅឃុំគឺពេល នេះមិនបានមករួមរស់ឬត្រូវគ្នាជាមួយនាងវិញទេពោលគឺ អេដវីដ បានវិលត្រឡប់ទៅសាងសេចក្តីសុខជាមួយអតីតគូស្នេហ៍ចាស់វិញ។

ដោយសារតែហេតុផលនេះហើយទើបអ្នកនាង សុ ទ្ធ បញ្ចកា បានទម្លាយសាររៀបរាប់ពីរឿងឈឺចិត្តយ៉ាងវែងអន្លាយធ្លាប់សាងសេ្នហាជាមួយលោក អេដវីដកន្លងមក។ អ្នកនាង សុទ្ធ បញ្ចកា បញ្ជាក់ថា នៅក្នុងសំណេរដ៏ឈឺចាប់នោះ អីដែលខ្ញុំហួសចិត្តគឺ វានៅក្រៅឃុំបណ្តោះអាសន្នទេ តែធម្មតាមិនអាចដើរហើរសេរីទេតែវានិងគូស្នេហ៍វាជិះឡានឌុបគ្នានៅម្តុំផ្សារដើមគរធម្មតាដូចគ្មានរឿងអី្វកើតឡើង។

ក្រោយឃើញសារទាំងនេះ មហាជនគិតថា បញ្ចកា និង អេដវីដ អាចត្រូវគ្នាវិញ – Popular  Magazine

បញ្ចកា បន្ថែមថា ប្រាប់ទៅ អេដវីន ផង ខ្ញុំលែងឈឺហើយដល់វេនដែលខ្ញុំសងទាំងការទាំងដើម។ ខ្ញុំដឹងថា ពេលនេះគេនៅក្រៅឃុំ សុវត្ថិភាពខ្ញុំមិនល្អទេដូច្នេះខ្ញុំនឹងដាក់ពាក្យបណ្តឹងការពារគ្រួសារនិងកូនអោយហើយ។ គេសួរថា បណ្តឹងអាជ្ញាជាប់គុកតែ២ ខែទេហី ជាក់ស្តែងតាមច្បាបពី២ឆ្នំទៅ៥ឆ្នាំតើ៕