នៅថ្ងៃទី៣ ខែកញ្ញាម្សិលមិញ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បានរួមដំណើរជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោក ព្រាប សុវត្ថិ និងលោក ហេង ឡុង ចុះទៅប្រមូលទិញផ្លែមៀនប៉ៃលិនដោយផ្ទាល់ដល់ចំការនៅខេត្តបាត់ដំបង ដើម្បីជួយសម្រួលបញ្ហាការលំបាកកង្វះខ្វះទីផ្សារផលិតផលផ្លែឈើរបស់ប្រជាពលរដ្ឋ ស្របប្រទេសថៃបិទច្រកព្រំដែនមិនឲ្យនាំចូល។
លោក ខេមរៈ សិរីមន្ត បានឲ្យដឹងនៅព្រឹកនេះថា៖ “ខ្ញុំបាទនឹងទិញផ្លែមាន ៥តោន ពីផ្សារកសិផល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីចែកជូនបងប្អូនបរិភោគដោយមិនគិតថ្លៃ ហើយពេលផ្លែមៀនមកដល់ពេលណាខ្ញុំនឹងប្រាប់ទីតាំងដែលបងប្អូនត្រូវមកទទួលម្តងទៀត”។
តាមប្រភពពីអាជ្ញាធរបានឲ្យដឹងថា ផ្លែមៀនប៉ៃលិន (តាង៉ែន) របស់ប្រជាពលរដ្ឋស្ថិតនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិនត្រូវជាប់គាំងខ្វះទីផ្សារប្រមាណជាង ៥ម៉ឺនតោននៅក្នុងឆ្នាំ២០២១នេះ ដោយសារតែអាជ្ញាធរប្រទេសថៃបិទការនាំចូល។
បន្ថែមើលនេះ ការអន្តរាគមន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយតារាចម្រៀង ខេមរៈ សិរីមន្ត បញ្ជាទិញបន្តចំនួន ៥តោននៅពេលនេះ គឺបាននាំមកនូវក្តីរីករាយជាខ្លាំងរបស់ប្រជាពលរដ្ឋជាម្ចាស់ ក្នុងការជួយរំលែកការខាត់បង់ និងជួយដោះទាល់របស់ពួកគាត់ផងដែរ៕