ផលិតករ និងជាពិធីករប្រចាំស្ថានីយ៍ទូរទស្សន៍ My tv លោក Taboi បានសម្រេចិត្តចាកចេញពីទ្រនំរបស់ខ្លួនហើយនៅថ្ងៃទី៩ ខែកញ្ញានេះ ខណៈដែលលោកបានចូលបំរើការងារជាពិធីករ ក្រោយមកវិវត្តខ្លួនក្លាយជាផលិតករល្បីឈ្មោះមួយប្រចាំ Mytv អស់រយៈពេលប្រមាណ ១៣ឆ្នាំមកហើយ។
តាមរយៈទំព័រហ្វេសបុកនៅថ្ងៃនេះ Taboi ឲ្យដឹងថា “ថ្ងៃនេះខ្ញុំបានសំរេចចិត្តចាកចេញពីMyTVហើយបន្ទាប់ពីបានបំរើការងារនៅទីនេះអស់រយះពេលជិត ១៣ឆ្នាំ សម្រាប់ការចាកចេញនេះគឺខ្ញុំនិងMyTV មិនមានបញ្ហាអ្វីនឹងគ្មាទេគឹគ្រាន់តែខ្ញុំមានអារម្មណ៍ថាហត់នឿយនិងចង់អោយខ្លួនឯងមានសេរីភាពនិងគេងលក់ស្រួលបានដូចគេ”។
លោកបញ្ជាក់ថា ខ្ញុំសូមនិយាយថានាពេលកន្លងមក ខ្ញុំតែងតែទទួលបាននៅការគាំទ្រយ៉ាងពេញទំហឹងពីខាងស្ថានីយ៍ និងការផ្តល់ឪកាសជាច្រើនតាំងតែពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូលMyTV និងសូមអរគូណដល់MyTVដែលយល់ព្រមតាមការសំរេចចិត្តរបស់ខ្ញុំ (ខ្ញុំមិនចង់គិតម្នាក់ឯងច្រើនទៀតទេ ជាពិធីករផង ផលិតករផង កក់studioក៏ខ្លួនឯង រៀបចំតួក៏ខ្លួនឯង មើលការកាត់តក៏ខ្លួន ពិសេសត្រូវចំណាយពេលស្រាវជ្រាវរកគំនិតថ្មីៗទៀត ចង់និយាយថា ហត់ខ្លាំងណាស់ទោះបីជាមានជំនួយការជួយសំរួលការងារក៏ដោយ) នាពេលនេះគឺចង់សំរាកខួរក្បាល ដើរលេង និងអោយកាដូខ្លួនឯងម្តងព្រោះ ដាក់សំពាធលើខ្លួនឯងជាយូរពេកហើយ។
សូមបញ្ជាក់ថា Taboi អាចចាត់ទុកបានថា ជាផលិតករម្នាក់ពោពេញដោយសមត្ថភាព ការច្នៃប្រឌិតខ្ពស់ ស្របពេលដែលកម្មវិធីដែលលោកផលិតនីមួួយៗទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ៕