​រូបភាព​ពិតៗខាងក្នុង​បរិវេណផ្ទះ​ តម្លៃ​រាប់​លាន​ដុល្លារ​លើ​កោះពស់ ធំទូលាយ​ណាស់ សុទ្ធ​តែ​មាន​​អាងហែលទឹក​ អាច​មើលឃើញ​សមុទ្រ

កម្សាន្ត

កោះពស់ ជាកោះ​ឯកជនដែល​មានការ​អភិវឌ្ឍ​លំនៅដ្ឋាន​ប្រណីត​លក្ខណៈអភិជន។ មានចម្ងាយត្រឹមតែ៤ឬ៥នាទីប៉ុណ្ណោះពីទីប្រជុំជនក្រុងព្រះសីហនុ ហើយការធ្វើដំណើរមាន​ភាព​ងាយស្រួល​មាន​ស្ពានឆ្លង​ពី​ដីគោក​ភ្ជាប់​មកកាន់​កោះតែម្តង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ បែកធ្លាយ​​​​​​រូបភាពជាច្រើន​សន្លឹក​ពី​​​​ក្រុមកម្មករ​ បង្ហាញ​ពី​បរិវេណ​ខាង​ក្នុង​វិឡា​ប្រណីត​ដែល​កំពុង​អភិវឌ្ឍ។ បើ​តាម​រូបភាព ​​​ផ្ទះវីឡា​នីមួយៗ​មានកម្ពស់ពីរជាន់ មា​ន​ការ​រៀបចំ​សួនច្បារ មានទាំង​អាង​ហែល​ទឹកដែលមើលឃើញសមុទ្រល្វឹងល្វើយ។

ផ្ទះ​វីឡានីមួយៗ​ដែល​មានតម្លៃ​ខ្ទង់​លាន​ដុល្លារនេះ ត្រូវ​បាន​គេ​​រចនាយ៉ាងផ្ចិតផ្ចង់សម្រាប់​ការរស់នៅបែបស៊ីវីល័យ ហើយ​ទំហំផ្ទះ​មានភាព​ធំទូលាយ ងាយស្រួលក្នុងការរស់នៅជា​លក្ខណៈ​ឯកជន។

កោះពស់​ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ​ទៅ​ជា​រីសតលំហែកាយ លក្ខណៈអភិជន។ ក្នុង​គម្រោងមាន​ការ​សាងសង់​ផ្ទះ​វីឡាបែបប្រណិតសរុប ៣៦ខ្នង សុទ្ធសឹងតែនៅជាប់មាត់សមុទ្រ និងបែងចែកចេញជា​៥ប្រភេទ រួមមានវីឡាអរឃីត (Orchid) វីឡាឡូធឹស (Lotus) វីឡាផ្លាំមឺរៀ​ (Plumeria) វីឡាមែកណូលៀ (Magnolia) និងវីឡាចាស្មីន (Jasmine)។ ក្នុង​គម្រោង​ទាំំង​មូល ក៏​មាន​ការ​សាងសង់​ស្ពាន​ឆ្លង​​ពី​ដីគោកទៅ​កាន់​កោះផងដែរ៕​