លោក ចាន់ សម័យ ឥឡូវកំពុងតែមានជីវភាពខុសឆ្ងាយពី ៣ ឆ្នាំមុន ដោយបច្ចុប្បន្នលោកបានក្លាយ CEO ក្រុមហ៊ុនអចលនទ្រព្យមួយឈ្មោះ Cambo Dimon Land Property Development-Real Estate Company ឬ CDL and Property។ នេះបើតាមមនុស្សជិតស្និទជាមួយលោក ចាន់ សម័យ ប្រាប់គេហទំព័រឧកញ៉ាញូស៍នៅរសៀលថ្ងៃទី២០ ខែកញ្ញានេះ។
លោកថា ម្ចាស់បទ «សុំមេមាន់មួយ» រូបនេះកំពុងសម្ងំនិងកែប្រែវាសនារបស់ខ្លួនខុសកាលពី ៣ឆ្នាំមុនឆ្ងាយណាស់ ដោយឥឡូវលោកកំពុងកាន់តួនាទីជា CEO ក្រុមហ៊ុនអចលនទ្រព្យមួយដោយជោគជ័យ។
បើទោះជាលេចលឺដំណឹងដ៏ល្អនេះរបស់ លោក ចាន់ សម័យ យ៉ាងណាក្តី ឧកញ៉ាញូស៍ មិនអាចសុំការបកស្រាយការពិតបន្ថែមពីលោកបាននោះឡើយទេ។
គួរម្លឹកជូនដែរថា កាលពី ៣ ឆ្នាំ មុន សារព័ត៌មានជាច្រើនបានចុះផ្សាយអំពីជីវិតដ៏កម្សត់របស់តារាចម្រៀងជើងចាស់លោក ចាន់ សម័យ ម្ចាស់បទ «សុំមេមាន់មួយ» ដែលសំងំរស់នៅជាមួយប្រពន្ធ និងកូនៗ បាត់មុខលើវិថីសិល្បៈជាង ១០ ឆ្នាំ ព្រោះមានជីវភាពលំបាក៕